វៀតណាម៖ តាមរយៈ ប្រភពព័ត៌មាននៃ គេហទំព័រល្បីមួយ របស់អង់គ្លេស មែលអនឡាញ  បានចុះទៅ ថតយកសកម្មភាពនៃ ការសម្លាប់សត្វឆ្កែ នៅក្នុងហាង លក់សាច់ឆ្កែ មួយកន្លែង នៅក្នុង ប្រទេសវៀតណាម  ហើយ អ្នកយកព័ត៌មាន បាននិយាយ បង្ហាញពីសកម្មភាព  នៃការសម្លាប់ សត្វឆ្កែដែល ជាសត្វចិញ្ចឹម ដ៏ស្មោះត្រង់ របស់មនុស្ស យ៉ាងសាហាវ គួរឲ្យអានិតអាសូរ ។

បើតាមប្រភព ព័ត៌មាននៃ គេហទំព័រនេះ បានបញ្ជាក់ថា ប្រទេសវៀតណាម ជាប្រទេសមួយដែល មានការសម្លាប់សត្វឆ្កែ សំរាប់ធ្វើ ជាអាហារ ដ៏ពេញនិយម។ដូច្នេះ អ្នកយកព័ត៌មាន ធ្វើការអង្កេត នៅទីនោះ និង  បានធ្វើដំណើរទៅដល់ ហាងលក់សាច់ឆ្កែ មួយកន្លែងនៅជិត ទីក្រុង ហាណូយ ប្រទេសវៀតណាម។ អ្នកយកព័ត៌មាននេះ  បាននិយាយថា គាត់បាន មើលឃើញ សកម្មភាពគួរឲ្យរន្ធត់ នៃ ការសម្លាប់ សត្វឆ្កែ  ដោយផ្ទាល់ភ្នែក របស់គាត់តែម្តង។

គាត់បាននិយាយថា  នៅពេលដែលគាត់ និង អ្នកការពារសិទ្ធ សត្វជនជាតិ វៀតណាមម្នាក់ ឈ្មោះ Le Duc Chinh បានទៅដល់ហាង លក់ សាច់ឆ្កែ មួយកន្លែងនោះ គាត់បានឃើញ មានការព្យួរសាច់សត្វឆ្កែ  នៅពីមុខ ហាងនោះ និងច្រកចូលហាង។ បន្ទាប់មក គាត់ បានដើរចូល ក្នុងហាង និង ធ្វើការ សាកសួរ បុគ្គលិកធ្វើការឲ្យ ហាងនោះ ពីការរកស៊ី នេះ ខណៈនោះ ស្រាប់តែ ម្ចាស់ហាងនេះ បានស្រែកដាក់ គាត់ និង ដេញចេញពីហាងគាត់ មិនឲ្យថតរូបភាពទៀតផង។ ក្រោយមក ម្ចាស់ហាងសាច់ឆ្កែនេះ បានខឹងសម្បារ នឹងគាត់ជាជនបរទេស  ក៏បាន ប្រាប់បុគ្គលិក ឲ្យ ចាប់យក សត្វឆ្កែ ពីរក្បាលមក ពី ក្នុង ទ្រុង និង ប្រើ ដង្កៀបទាញសត្វឆ្កែ ចេញពីទ្រុងមួយ ដែលមានឆ្កែ ៧ក្បាល ទៀតក្នុងនោះ ។

បន្ទាប់មក គេបាន យកដំបងដែក វាយសំពងក្បាលឆ្កែ នោះ ហើយ បោះសត្វឆ្កែនោះ ទៅលើដី រួចមក បុគ្គលិកម្នាក់ទៀត ក៏យកកាំបិត មកកាត់ អារ-ក សត្វឆ្កែធ្វើឲ្យមានឈាម បាញ់ខ្ទៀតខ្ញាញ់ ពេញដី ខណៈដែលជើង សត្វឆ្កែ នៅតែ កំរើក។ ក្រោយមក បុគ្គលិកម្នាក់នោះ ក៏បាន យួរសត្វឆ្កែនោះ ដែលគាត់ដឹងថា វានៅមានជីវិត យកទៅដាក់ក្នុង ឆ្នាំងទឹកក្តៅនៅជិតនោះ ហើយក៏លើកឆ្កែចេញពីឆ្នាំង យកមកបោចរោម ចេញពីខ្លួនរបស់វា ឡើងរលោង គួរឲ្យអាណោចអាធ៌មបំផុត។

មុននឹង ពួកគេចាកចេញ ពីក្នុងហាងនេះ  អ្នកសារព័ត៌មាន ក៏បានសួរ តើហេតុអ្វីបានជា ម្ចាស់ហាង ធ្វើបែបនេះ ចំពោះមុខពួកគាត់ ប៉ុន្តែ ម្ចាស់ហាង មិននិយាយអ្វី និង មើលមុខពួកគាត់តែម្តង បន្ទាប់មក ពួកគាត់ក៏ចាកចេញពី ហាងសាច់ឆ្កែនោះ ដោយអារម្មណ៍ អានិតអាសូរ និង តក់ស្លុត ជាខ្លាំង។

បើតាមលោក Le Duc Chinh និយាយថា ប្រជាជនវៀតណាម កម្របានឃើញ សភាពបែបនេះណាស់ ប្រសិនជាពួកគេ បានឃើញ ពួកគេ គ្រាន់តែទៅ ភោជនីយដ្ឋាន ដែលគេធ្វើសត្វឆ្កែ ជាអាហាររួចហើយ ប្រសិនជាឃើញសភាពបែបនេះ ពួកគេប្រហែលជា លែងចង់ ពិសាសត្វឆ្កែទៀត ហើយ។ គាត់ក៏ព្យាយាមពន្យល់ ពីភាពឃោរឃៅ នៃការសម្លាប់សត្វឆ្កែ ជាម្ហូបដល់ ប្រជាជនវៀតណាមដែរ។

ប្រភពព័ត៌មាន ក៏បានបញ្ជាក់ថា ប្រហែលប្រមាណជា សត្វឆ្កែ ៥លានក្បាល ត្រូវបានយក មកធ្វើជាចំណី របស់មនុស្ស នៅក្នុងប្រទេស វៀតណាម ដែលភោជនីយដ្ឋាន សាច់ឆ្កែជាច្រើន  នៅក្នុងទីក្រុងហាណូយ ជាភោជីយដ្ឋានពេញនិយម ហើយសាច់ឆ្កែទាំងនោះក៏ មានតម្លៃថ្លៃ ទៀតផង។

ក្នុងនោះ គេដឹងថា សត្វឆ្កែ ដែលត្រូវក្លាយជា ចំណីរបស់មនុស្ស ទាំងនោះ ភាគច្រើនជាឆ្កែដែល ចិញ្ចឹមសម្រាប់ ធ្វើការ កាប់សាច់ លក់ ហើយ សត្វឆ្កែ ជាច្រើនទៀត ជាសត្វឆ្កែ ដែលត្រូវបាន ឈ្មួញរកស៊ីសត្វឆ្កែ លួចទាក់ឆ្កែ របស់ប្រជាជន ដែលចូលចិត្តស្រលាញ់ចិញ្ចឹមឆ្កែ។ លើសពីនេះ ទៀត សត្វឆ្កែ ដឹកជញ្ចួននៅ ក្នុងទ្រុងតូចមួយ មានឆ្កែជាច្រើនក្បាល ដូចទំនិញ ពីខេត្តមួយ ទៅខេត្តមួយ រាប់សិបគីឡូម៉ែត្រ ដើម្បីយក ទៅលក់ នៅភោជនីយដ្ឋាន សត្វឆ្កែល្បីដែល ផ្តល់តម្លៃខ្ពស់៕

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]