ថៃ៖ តើអ្នកជឿទេថា នៅលើលោកនេះ មានព្រលឹងខ្មោច លងបន្លាច ពិតមែន? ប៉ុន្តែថ្ងៃនេះ អ្នកនឹងអាច ព្រឺឆ្អឹងខ្នង ជាមួយ រូបភាពមួយចំនួន ដែលអ្នក មិនធ្លាប់បានឃើញ ពីមុនមក។

ជាការពិត ចំពោះព្រលឹងខ្មោច គឺមានអ្នកខ្លះ ជឿយ៉ាងខ្លាំង ប៉ុន្តែអ្នកខ្លះទៀត គិតថាវាគ្រាន់ជា ការស្រមៃ រឺក៏រូបកាត់ត តែប៉ុណ្ណោះ។ ជាមួយគ្នានោះ ដែរ មានរូបថតជាច្រើន បានប្រមូលផ្តុំចូលគ្នា ដែលរូបខ្លះ ទើបតែលេចចេញ នាពេលថ្មីៗនេះ នៅលើអ៊ីនធើណេត រីឯរូបខ្លះទៀត គឺបានមក ពីបណ្តាញ Instgram ផងដែរ។

ចំពោះរូបថតនិមួយៗ សុទ្ធតែ មានជាប់ព្រលឹងខ្មោច នៅក្បែរនឹងមនុស្ស ដែលមិនគួរ ឲ្យនឹកស្មានដល់។ ចង់ដឹងថា រូបថតទាំងអស់នោះ ជារូបកាត់ត ប្រឌិត រឺក៏ជាការពិត គឺមានតែប្រិយមិត្តនោះទេ ជាអ្នកវាយតម្លៃ ដោយខ្លួនឯង តោះក្រឡេកមើល រូបថតខាងក្រោមទាំងអស់គ្នា ៖

១) តើជាស្រមោលអ្នកណា នៅចំកណ្តាល រូបថតនោះ? មានក្មេងប្រុសជំទង់ម្នាក់ បានជឿជាក់ថា ស្រមោលនោះ គឺជាមុខរបស់មិត្ភភក្កិ របស់គេ ដែលបានស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ៖

២) នៅពេលអ្នក មើលរូបនេះ អ្នកឃើញតែ មនុស្ស២នាក់ ត្រូវដែររឺទេ? ចុះនៅក្នុងកញ្ចក់ ខាងក្រោយខ្នងរបស់ពួកគេ ហេតុអ្វីឃើញមាន មនុស្ស៣នាក់ ទៅវិញ?

៣) មនុស្សម្នា បាននាំគ្នាជួយ លើកសាកសព បុរសម្នាក់ ដែលបានស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍។ ចុះតើរូបស្រមោលអ្វី ដែលប្រឡាក់សុទ្ធតែ ឈាមនោះ? រឺក៏បុរសម្នាក់នោះ កំពុងតែមើល សាកសពរបស់គាត់?

៤) មនុស្សមួយក្រុម បាននាំគ្នា ថតរូប នៅក្នុងបុណ្យ សពមួយកន្លែង ប៉ុន្តែហាក់ដូចជា មានមនុស្សម្នាក់ ចង់ចូលថតរូប ជាមួយពួកគេដែរ ដែលគាត់ បានអង្គុយលើ ក្តាមមឈូស។ ជាមនុស្ស រឺក៏ខ្មោច?

៥) ឡានតូរីសមួយ តែងតែដឹកសាកសពជាច្រើន ហើយអ្វីដែលភ្ញាក់ផ្អើលនោះ គឺមានស្រមោលមួយ នៅក្នុងឡាន ខណៈពេលក្មេងប្រុសជំទង់ម្នាក់ កំពុងថតរូប។ តើជាអ្វី?៖

៦) បុរសម្នាក់ បានថតរូប ក្បែរឯកសណ្ឋានទាហ៊ាន នៅក្នុងពិធីបុណ្យសពមួយ ចុះតើជើងរបស់អ្នកណា នៅខាងក្រោយរូបថតនោះ?៖

៧)  ក្នុងថ្នាក់រៀនមួយ បានថតជាប់ ស្រមោលមនុស្សស្រីម្នាក់ ដែលមុខរបស់នាង បានងាកមកចំ កាមេរ៉ាតែម្តង៖

៨) តើជាអ្វី នៅពីលើ កន្រ្តកវិលនោះ?៖

៩) តារាសម្តែងថៃ  Pim Zaza បានថតរូប ជាមួយមិត្តប្រុសនាង នៅពេលយប់ ប៉ុន្តែដៃរបស់នាង មានលក្ខណៈធំ ដូចជាដៃមនុស្សប្រុស។ រឺក៏ដៃរបស់នាង ត្រូវបាន មានអ្នកជំនួស?៖

១០) នៅក្នុង ពិធីដឹងគុណគ្រូមួយ គឺមានសិស្សជាច្រើន បានលុតជង្គង់ និងអោនសំពះគ្រូ ប៉ុន្តែហេតុអ្វី បានជាមានមនុស្សម្នាក់ កំបុតក្បាល?៖

១១) ស្រីស្អាតម្នាក់ ឈ្មោះ Dew បានថតរូបនៅលើឡាន អំឡុងពេលដើរកំសាន្ត នៅម៉ាកាវ កាលពី២ឆ្នាំមុន។ ចុះហេតុអ្វី ជើងម្ខាងរបស់នាង ហាក់ដូចជា ធំខ្លាំង? ដែលពិតជា ខុសប្លែកពី ជើងរបស់នាងធម្មតា៖

១២) បុរសម្នាក់ បានថតរូបខ្លួនឯង នៅសណ្ឋាគារមួយ ក្នុងទីក្រុង Udonthani  ហើយគាត់បាននិយាយថា រូបគាត់ បាននៅតែម្នាក់ឯងនោះទេ ហេតុអ្វីមានដៃមួយ ជាប់នឹងករបស់គាត់?៖

បន្ទាប់ពីអ្នក មើលរូបថតទាំងនេះហើយ តើអ្នកមានអារម្មណ៍ថា ព្រឺសម្បុរដែររឺទេ?

ប្រភព Bangkok. coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]