បរទេស៖ បើទោះបីជា បច្ចុប្បន្ន នេះវិទ្យាសាស្ត្របាន សិក្សាស្វែង យល់ពី រាងកាយមនុស្ស បានជាច្រើន ហើយយើងខ្លួនឯង ផ្ទាល់ក៏បានសិក្សា នៅសាលារៀនពី មុខវិជ្ជាជីវវិទ្យាបានច្រើន យ៉ាងណាក្តី ក៏នូវមាន ការពិតជាច្រើនទៀត ដែលយើងមិនទាន់ បានដឹងអស់ អំពីរាងកាយ របស់មនុស្ស។ ខាងក្រោមនេះ គឺជាការ ពិតដ៏គួរឲ្យចាប់អារម្មណ៍ មួយចំនួនដែលអ្នកមិន ធា្លប់បានដឹងពីរាងកាយ របស់យើង៖

១. នៅពេលដែល កើតមកភ្លាម ទារកភាគច្រើន សឹងតែទាំងអស់ មានគ្រាប់ភ្នែកពណ៌ខៀវ (ខ្មែរនិយមហៅថា ភ្នែកប្រាក់) ហើយគ្រាប់ភ្នែក របស់ពួកគេ ចាប់ផ្តើម ផ្លាស់ប្តូរពណ៌ នៅពេលដែលពួកគេ ប៉ះត្រូវ នឹងពន្លឺ ព្រះអាទិ្យ (កាំរស្មី UV)។

២. ក្រចកដៃរបស់អ្នក ត្រូវការរយៈពេល ៦ខែ ដើម្បីអាចដុះ ចេញពីគល់របស់វា រហូតដល់ចុងក្រចក (ចុងម្រាមដៃ)។

៣. ពេញមួយជីវិត មនុស្សអាច ផលិតទឹកមាត់ បានយ៉ាងច្រើន បើធ្វើការប្រៀបធៀប វាអាចមានចំណុះ ស្មើគ្នានឹងទឹក នៅក្នុងអាង ហែលធំៗ ចំនួន២។

៤. ក្នុងមួយជីវិត មនុស្សជម្រុះស្បែក របស់ខ្លួន ដោយស្វ័យប្រវតិ្ត ដែលគិតជា ទំងន់ប្រមាណជាង ១៨ គីឡូក្រាម។

៥. កំពស់របស់អ្នក នៅពេលយប់ ទាបជាង កំពស់ពេល ដែលអ្នកទើបក្រោកពីគេង ១ សង់ទីម៉ែត្រ ដោយសារតែពេញមួយថ្ងៃ ឆ្អឹងខ្នង របស់មនុស្ស រងនូវកំលាំង សង្កត់ពីផ្នែកផ្សេងៗ នៃរាងកាយ។

៦. មូលហេតុដែលក្រពះ របស់អ្នក មិនកិន ខ្លួនរបស់វា ដោយសារតែកោសិកា នៅក្នុងខ្លួន របស់មនុស្ស បង្កើតឡើង លឿនជាង ការកិន របស់ក្រពះ។

៧. ក្នុងរយៈពេល កន្លះម៉ោង រាងកាយរបស់មនុស្ស អាចបង្កើតកំដៅ ដែលអាចដាំទឹក ចំណុះ២លីត្រ ឲ្យពុះបាន។

៨. អ្នកមិនអាច ចាក់ក្រឡេក ខ្លួនឯង ឲ្យរសើបបាននោះទេ។

៩. ការគេងសុបិនច្រើន ជាទូទៅ គឺជាសញ្ញារបស់ប្រាប់ថា ខួរក្បាលរបស់អ្នក មានផ្ទុក កំរិត IQ ខ្ពស់។

១០. ៩០% នៃពត៌មានជុំវិញខ្លួន ដែលយើងទទួលបាន ជារៀលរាល់ថ្ងៃ គឺបានតាមរយៈ ភ្នែក (ការមើល)។



១១. ស្បែកគឺជាសរីរាង្គ ដែលមនុស្ស មានច្រើន ជាងសរីរាង្គណា ទាំងអស់នៃរាងកាយ។



១២. បើសិនជាសរសៃរឈាម ក្នុងរាងកាយអ្នកទាំងអស់ ត្រូវយកមក តភ្ជាប់គ្នា នោះវាអាចមានចំងាយ ស្មើនឹងចំងាយពី រដ្ឋ Atlanta ទៅរដ្ឋ Los Angeles របស់អាមេរិក៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]