ម៉ាល់ត៌៖ នាពេលនេះ តារាហូលីវូដ ២នាក់ប្ដីប្រពន្ធ ដ៏ល្បីឈ្មោះ គឺលោក Brad Pitt និង Angelina Jolie កំពុងតែ ថតខ្សែភាពយន្ដថ្មី ជាមួយគ្នា ដែលមានចំនងជើងថា By The Sea នៅក្នុង ប្រទេសម៉ាល់ត៌ ដែលជាកោះមួយ មានទំហំផ្ទៃដី ត្រឹមតែ ៣១៦ គីឡូម៉ែត្រការ៉េ ក្រោយពីពួកគេ ទើបតែរៀបការ កាលពី ខែសីហា មុននេះ។


អ្វីដែលចាប់អារម្មណ៍នោះ គឺរូបភាព ដំបូងដ៏ផ្អែមល្ហែម ត្រូវបាន លេចឡើង ដោយ Brad Pitt និង Angelina Jolie ថតក្នុងឈុត ស្នេហាដ៏ជ្រាលជ្រៅមួយ ក្នុងរឿងនេះ។ យ៉ាងណា មិញ តារាសម្ដែងប្រុស វ័យ ៥០ឆ្នាំ រួមជាមួយនឹង នាង Angelina Jolie វ័យ ៣៩ឆ្នាំ រូបនេះ បានថត ឈុតមួយនេះ កាលពីថ្ងៃពុធ នៅលើ កោះនេះ ខណៈដែល Brad ត្រូវផ្ដល់ភាព លួងលោម និងកក់ក្ដៅ ទៅកាន់ នាង Angelina ដែលជាកូន ក្រមុំពិត ប្រាកដនោះ ដោយទាញនាង Angelina ឲ្យផ្អែក លើដើមទ្រូងរបស់ ខ្លួន និងអោបក្រសោប។


សម្រាប់ឈុតនេះ តារាប្រុសដែលស្ថិតនៅវ័យ សង្ហារដដែលនោះ បាន ពាក់មួកពណ៌ស និងឈុតពណ៌ សដូចគ្នា ជាមួយនឹង ការទុកពុកមាត់ ផងដែរ។ រីឯភរិយារបស់ តារាប្រុសនេះវិញ គឺស្ថិត នៅក្នុង ឈុតពណ៌សដូចគ្នា ជាមួយនឹង ការរុំ កន្សែង ពណ៌លឿង ស្រដៀងនឹង ពណ៌សក់ របស់នាង។ 






ចំពោះរឿងមួយនេះ បានសរសេរ និងដឹកនាំឡើង ដោយ តារាស្រីនេះតែម្ដង ដែលបង្ហាញពី ខ្សែជីវិត ២នាក់ ប្ដីប្រពន្ធ ដែលត្រូវប្រឈមមុខ នឹងរឿងជាច្រើន នៅពេលដែល ធ្វើដំណើរកំសាន្ដ នៅជុំវិញ អឺរ៉ុប ក្នុងឆ្នាំ ១៩៧០។ គួរបញ្ជាក់ថា នាង និងស្វាមី ធ្លាប់បានសម្ដែង ខ្សែភាពយន្ដជាមួយគ្នា ជាលើកដំបូង គឺ Mr. & Mrs. Smith កាលពីឆ្នាំ ២០០៥ ដែលរឿងមួយនេះ ហើយ ធ្វើឲ្យ អ្នកទាំងពីរ ធ្លាក់ក្នុងភ្លក់ ភ្លើងស្នេហ៍ ទាំងក្នុង និងក្រៅឆាក៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]