នៅពេលដែលកើតមុនដំបូក នៅលើមុខម្តងៗ តើប្រិយមិត្តមានអារម្មណ៍ថា ខ្មាសគេ ដោយសារតែវាមាន សភាពធំ និងក្រហម ដែររឺទេ? តើប្រិយមិត្តតែងតែញេចវា ដោយទទួលនូវការឈឺចាប់ និងបន្សល់ទុកស្លាកស្នាម មួយរយៈដែររឺទេ?

ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Mehmet Oz បានថ្លែងនៅក្នុងកម្មវិធី Oprah Winfrey ថា ការញេចមុនដំបូក នៅលើមុខ ដោយច្របាច់ខ្លាំងៗ ជាទង្វើខុសមួយ ព្រោះថាការធ្វើដូចនេះ មិនត្រឹមតែធ្វើឲ្យមុន ក្លាយទៅជាទន់នោះទេ ថែមទាំងធ្វើឲ្យស្បែក នៅជុំវិញនោះ ត្រូវខូចខាត ដោយសារតែកម្លាំងច្របាច់ ថែមទៀតផង។ លោកក៏បានបន្តទៀតថា កត្តាដែលធ្វើឲ្យកើតមុនដំបូកនេះ គឺដោយសារតែ សារពាង្គកាយ កំពុងតែចង់បញ្ចេញខ្ទុះ ចេញមកក្រៅ។

លោកវេជ្ជបណ្ឌិត Mehmet Oz បានណែនាំពីរបៀបសាមញ្ញ និងងាយៗ ក្នុងការញេចមុនដំបូក នៅពេលដែលវាទុំ ដោយការប្រើប្រាស់ម្ជុល ដែលសម្លាប់មេរោគ ដោយអាល់កុល៖

១. កុំយកម្ជុលចាក់ទម្លុះមុន ទាំងកម្រោល ព្រោះថាការធ្វើដូចនេះ អាចធ្វើឲ្យប៉ះពាល់ដល់ កោសិកា ដែលមិនទាន់ងាប់ ដែលជាហេតុ ធ្វើឲ្យប្រិយមិត្ត មានអារម្មណ៍ថាឈឺ។

២. យកម្ជុលចាក់ ទម្លុះមុនដំបូក ពីចំហៀងម្ខាងទៅ ចំហៀងម្ខាងទៀត (ដូចការដេរខោអាវ)


៣. បន្ទាប់មកហែក ម្ជុលឡើងលើ ឲ្យស្បែករហែក ដើម្បីឲ្យខ្ទុះពណ៌-ស ចេញ ជាការស្រេច ៕


ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]