បន្ទាយមានជ័យ ៖ បុរសម្នាក់ ដោយសារតែបើកបរ ខ្វះការប្រុងប្រយ័ត្ន ទៅរថយន្ដដឹកស៊ីម៉ងត៌ ពីក្រោយ បណ្តាល រងរបួសធ្ងន់ ដួលសន្លប់បាត់ស្មារតី ក្នុងថ្លុកឈាមកាលវេលា ម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សាក្សីបានឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកបើកបរម៉ូតូ មួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ គ្មានកញ្ចក់ គ្មានស្លាកលេខ ក្នុងគោលដៅពីលិចទៅកើត លុះមកដល់ ចំនុចកើត ហេតុស្រាប់តែ បើកទៅបុករថយន្ត ដឹកស៊ីម៉ងត៍ មួយគ្រឿងពាក់ ស្លាកលេខ កំពង់ចាម 3A-3215 ដែលចត ចោលនៅខាងស្តាំដៃ ពីខាងក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យម៉ូតូ ផ្នែកខាងមុខ ខូចខាត មួយកំណាត់ ចំណែក អ្នកបើកបរ រងរបួសធ្ងន់បែកក្បាលហូរឈាម សន្លប់ បាត់ស្មារតី ដោយ មិនដឹងថាស្លាប់ឬរស់ ហើយត្រូវរថយន្តអង្គការកាម៉ា មកដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត។ ក្រោយពីកើតហេតុគេឃើញ មាន សមត្ថកិច្ចចរាចរចុះអន្តរាគមន៍ និងវាស់វែង។

សមត្ថកិច្ចចរាច បានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូ ទៅបុករថយន្តខាងក្រោយ មានឈ្មោះ ឃុន សុខាន់ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិឃុំ កើត ហេតុខាងលើ ។ ចំណែកម្ចាស់រថយន្ត បានគេចខ្លួនបាត់ស្រមោល និងពុំដឹង អត្តសញ្ញាណនៅឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានយកទាំងម៉ូតូ និងរថយន្តទៅរក្សារទុកនៅអធិការដ្ឋាន ក្រុង ប៉ោយប៉ែត ដើម្បីរង់ចាំការដោះ ស្រាយ នៅពេលក្រោយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]