រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកាលពី ថ្ងៃទី២៩ តុលា ២០១៤ថា បើទោះបីជាលទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបលើកទី២ មិនទាន់ចេញ ជាផ្លូវការក្តីក៏ដោយ លទ្ធផលពីគណៈកម្មការ បូកស្រង់ពិន្ទុ បានឲ្យដឹងថា សិស្សជាបេក្ខជន ដែលបានចូលរួម ប្រឡងលើកទី២ នៅសម័យប្រឡង ថ្ងៃទី១៣-១៤ តុលា ជាប់ប្រមាណជិត២០% តិចជាងការប្រឡងលើកទី១។

យោងតាមលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា សិស្សប្រឡង លើកទី២នេះ សិស្សជាបេក្ខជន ធ្វើវិញ្ញាសាមុខវិជ្ជា អក្សរសាស្ត្រខ្មែរ បានច្រើន តែមុខវិជ្ជាគណិតវិទ្យា ធ្វើបានតិចជាង។ រហូតមកដល់ពេលនេះ ការបូកស្រង់នឹងត្រូវ បញ្ចប់មុនបុណ្យអុំទូក ហើយលទ្ធផល ជាផ្លូវការនឹងប្រកាស នៅថ្ងៃទី៣-៤ វិច្ឆិកា ។ បេក្ខជនដែលមាន សិទ្ធិប្រឡងមានប្រមាណ ជិត៧០.០០០នាក់ តែមានបេក្ខជន ប្រមាណ៧.០០០នាក់ បានបោះបង់សិទ្ធិ ក្នុងការប្រឡង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]