ខេត្តកំពត ៖ បុរសជាឪពុកចុងម្នាក់ ឈ្មោះ ប៊ុន ជ័យ អាយុ៣៨ឆ្នាំ មានទីលំនៅក្នុង ឃុំព្រៃថ្នង ស្រុកទឹកឈូ ត្រូវបាននគរបាល ចាប់ខ្លួនពីបទ ចាប់រំលោភកូនស្រី អាយុ១៣ឆ្នាំ រួចបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក នាល្ងាចថ្ងៃទី២៥ តុលា និងបញ្ជូនទៅ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការបន្ត ។ ករណីចាប់រំលោភនេះ បានកើតទ្បើង កាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៥ តុលា ដោយឆ្លៀតឱកាស បើកមុងកូនស្រី ដែលកំពុងដេកម្នាក់ឯង រួចចាប់រំលោភ រហូតបានសម្រេច ខណៈពេលប្រពន្ធ ចុះមកដាំបាយ នៅផ្ទះបាយខាងក្រោម ត្រៀមវេចទៅចម្ការ ។ លុះរំលោភ បានសម្រេចហើយ ត្រូវប្រពន្ធដែលជា ម្តាយក្មេងស្រី ទ្បើងទៅទាន់ ឃើញប្តីនៅក្នុងមុង ជាមួយកូនស្រី ក៏ស្រែកឆោទ្បោ ផ្អើលអ្នកជិតខាង ។

ប្រភពព័ត៌មានឱ្យដឹងថា ក្រោយពីកើតហេតុ ម្តាយក្មេងស្រីពុំទាន់ មកប្តឹងសមត្ថកិច្ចភ្លាមទេ ។ ដោយសារជនល្មើស ជាប្តីអង្វរខ្លាំងពេក លុះស្អែកទ្បើង ថ្ងៃទី២៥ តុលា ទើបសម្រេចចិត្ត ប្តឹងសមត្ថកិច្ច ដើម្បីឱ្យចាត់ការតាមច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុកតិរច្ឆាន រូបនេះសារភាពថា ខ្លួនពិតជាបានចាប់រំលោភ កូនស្រីរហូតបាន សម្រេចប្រាកដមែន ហើយនៅរសៀលថ្ងៃទី២៦ តុលា សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]