-ជនរងគ្រោះដែលស្លាប់ ជានិស្សិតនៅ សកលវិទ្យាល័យ ស៊ីតិច

ភ្នំពេញៈ នៅវេលាម៉ោង ប្រមាណ ៧ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដែលបង្កឲ្យជនរងគ្រោះម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរបួសធ្ងន់។ ករណីនេះបង្កឡើង ដោយការផ្ទុះបំពង់កាំជ្រួច ដែលជាគ្រាប់ចុងក្រោយ ក្នុងព្រះរាជពិធីឡើងគ្រង់រាជសម្បតិ្តរបស់ព្រះ មហាក្សត្រ ស្ថិតនៅក្បែក្បាលជ្រោយ សង្កាត់ជ្រោយចង្វារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារ ដែលទទួលបន្ទុកបាញ់កាំជ្រួច បានធ្វើការបាញ់ដែលជាគ្រាប់ចុងក្រោយ តែគ្រាប់នោះបានផ្ទះបណ្តាលឲ្យរយះកាណុង បណ្តាលអ្នកមើលនៅជិតនោះម្នាក់ រយះជាពីស្ទើរដាច់ពីគ្នា បណ្តាលឲ្យស្លាប់ភ្លាម និងជនរងគ្រោះ៤នាក់ ក្នុងនោះស្រីម្នាក់ ប្រុស៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមការឲ្យដឹង សពដែលស្លាប់ ឈ្មោះ  ណា គ្រី ដារ៉ូ  អាយុ២២ឆ្នាំ ស្រុកកំណើត ឃុំ ឈើខ្មៅ  ស្រុកកោះធំ  ខេត្ត កណ្តាល រៀននៅ សកលវិទ្យាល័យសីុតិច៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]