បរទេស៖  កាលពីថ្ងៃម្សិលមិញ ទស្សនាវដ្តី បរទេស Mode Lifestyles Magazine  បានចេញផ្សាយពី បញ្ជីឈ្មោះមួយ ដែលបង្ហាញពី កំពូលស្រីស្អាតបំផុត លើពិភពលោក ប្រចាំឆ្នាំ២០១៤ ទាំង១០០នាក់ ហើយជាពិសេស តារាម៉ូដែលកូរ៉េខាងត្បូង នាង Clara ក៏បានជាប់ ចំណាត់ថ្នាក់ លេខ២ផងដែរ។

ចំពោះអ្នក ដែលបានទទួលតំណែង លេខមួយ គឺបានទៅលើ តារាម៉ូដែល កូនកាត់អាមេរិក- អ៊ីតាលី គឺនាង Tania Marie Caringi  និង តំណែង លេខ២ បានទៅលើ នាង Clara ជាមួយនឹង ឈុតសំលៀកបំពាក់ ហាត់ប្រាណ ដែលបានបញ្ចេញ រូបរាងដ៏ស៊ិចស៊ីបំផុត។

ទន្ទឹមនឹងនេះដែរ តារាម៉ូដែលអាមេរិក Jessica Alba បានជាប់លេខ៤  តារាម៉ូដែលអាមេរិក Scarlett Johansson ជាប់លេខ៦  តារាចម្រៀង អាមេរិក Beyonce  ជាប់លេខ៧ តារាម៉ូដែលជនជាតិប្រេស៊ីល Adriana Lima ជាប់លេខ៩ និង តារាសម្តែងហូលីវូដ គឺនាង Angelina Jolie ជាប់លេខ១០។

បន្ថែមពីនេះទៅទៀត ទស្សនាវដ្តី Mode Lifestyles Magazine  បានថ្លែងសុន្ទរថា ថា "Clara គឺមានរូបសម្ផស្សស្រស់ស្អាត ដងខ្លួនស្រឡូន ដូច្នេះហើយ ទើបពួកគេ អនុញ្ញាត ឲ្យនាងក្លាយជា តារាម៉ូដែលអាស៊ីដំបូង សម្រាប់ទស្សនាវដ្តី"។

ជាពិសេស នាង Clara ក៏បាននិយាយថាដែរថា "ខ្ញុំពិតជាសប្បាយរីករាយណាស់ មិនត្រឹមតែជនជាតិកូរ៉េនោះទេ ដែលបានស្គាល់ខ្ញុំ ប៉ុន្តែថែមទាំង មាន អ្នកនៅក្រៅប្រទេស ក៏បានឃើញពីរូបសម្ផស្ស ដ៏ស្រស់ស្អាត របស់ខ្ញុំថែមទៀត។ ខ្ញុំពិតជាអរគុណ ខ្លាំងណាស់ ចំពោះអ្នកគាំទ្រទាំង នៅក្នុងស្រុក និងក្រៅស្រុក ដែលបានផ្តល់ឱកាសឲ្យខ្ញុំ"៕





នាងTania Marie Caringi ជាប់តំណែងលេខ១

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]