តៃវ៉ាន់៖ មានរឿងដ៏អាក្រក់ និង អមនុស្សធម៌មួយ បានកើតឡើង នៅឯកោះតៃវ៉ាន់ ដែលមានគូសង្សារ ១គូ បានបង្កើតនូវគម្រោងដ៏ ឃោរឃៅមួយ ក្នុងការសម្លាប់ បុរសម្នាក់ដើម្បី អាចទទួលបាន ប្រាក់រ៉ាប់រងជីវិត របស់បុរសរូបនោះ ដែលបានបង្កឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ រឿងហេតុមួយនេះ។

យោងតាមប្រភព របាយការណ៍ ដែលបានមកពី សារព័ត៌មាន Tomo បានឲ្យដឹងថា ដើមឡើយ គូសង្សារចិត្តខ្មៅ ២នាក់នេះ បានបើក ភោជនីយដ្ឋាន តូចមួយនៅ ឯភាគខាងជើង ទីក្រុង Hsinchu នៃកោះតៃវ៉ាន់ ហើយកាលពី ៣ឆ្នាំមុន ពួកគេបានជួល បុរសអនាថាម្នាក់ ដែលត្រូវជា ជនរងគ្រោះ មកឲ្យជួយធ្វើការងារ ក្នុងហាងរកស៊ី របស់ពួកគេ។

ក្រោយមក គម្រោងការ ដ៏អាក្រក់របស់ពួកគេ បានចាប់ផ្តើម កាលពីខែមិនា ឆ្នាំនេះ ដោយនារីម្នាក់នោះ ធ្វើជាទៅ និយាយជាមួយ បុរសជា ជនរងគ្រោះ ដើម្បីឲ្យគេ យល់ព្រមរៀបការ ជាមួយនាង ដោយអះអាងថា មិត្តប្រុសរបស់ខ្លួន និង មិនរករឿង អ្វីឡើយ។ បន្ទាប់ពីបុរស ម្នាក់នោះ យល់ព្រម រួចហើយ នាងក៏ បានទៅទិញ ធានារ៉ាប់រងជីវិត ឲ្យរូបគេ ដែលមានតម្លៃ ដល់ទៅ ១៥០,០០០ ដុល្លារ។

បន្ទាប់ពីរង់ចាំ រយៈពេល៣ខែ រួចហើយមក នារីម្នាក់នោះ រួមជាមួយនិង មិត្តប្រុសរបស់គេ បានធ្វើតាម គម្រោងដោយ បើកឡានសំដៅ បុកសម្លាប់ បុរសរូបនោះ ឲ្យមើលទៅ ដូចជាគ្រោះថ្នាក់ ចរាចរណ៍ រថយន្តបុក មនុស្សហើយ រត់គេចបាត់។ តែសំណាងមិនល្អ បុរសរូបនោះ បែរជានៅមាន ជីវិតទៅវិញ ក្រោយមក ពួកគេនៅតែ ព្យាយាមយកបុរស នោះចេញពីមន្ទីរពេទ្យ បញ្ជូនមកផ្ទះ ដើម្បីសម្លាប់ បំបិទភស្តុតាង និងសម្រេចនូវ គម្រោងការ របស់ពួកគេ ដោយដកបំពង់ ខ្យល់អុកស៊ីសែន ពីមាត់របស់ ជនរងគ្រោះ រហូតដល់គេ ដាច់ខ្យល់ស្លាប់ តែម្តង។

យ៉ាងណាមិញ ក្រោមការស៊ើបអង្កេត របស់ប៉ូលីស ហើយនោះ គម្រោងការ អាក្រក់របស់ពួកគេ ក៏ត្រូវបែកធ្លាយ ហើយពួកគេ ក៏ត្រូវប៉ូលីសចាប់ខ្លួន និង ចោទប្រកាន់ ពីបទមនុស្សឃាត។ គួរបញ្ជាក់ផងដែរថា គំនិតសំខាន់ នៃគម្រោងអាក្រក់ មួយនេះគឺ ថាប្រសិនបើ បុរសជាជនរងគ្រោះ ស្លាប់នោះ នារីចិត្តកំណាច ម្នាក់នោះ និង អាចយកសិទ្ធិ ជាភរិយា ទាមទារនូវ ប្រាក់រ៉ាប់រង ជីវិតដែលមាន ចំនួន ១៥០,០០០ដុល្លារ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]