ភ្នំពេញ៖ កាលពីម្សិលមិញនេះ និស្សិតស្រីឆ្នាំ ទី ៤ ម្នាក់ បានទៅដល់ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ទាំងស្រក់ ទឹកភ្នែក ដោយសារតែ រឿងហ្វេសប៊ុក។

យោងទៅតាមសេចក្ដី ថ្លែងការណ៍ ពីកម្មវិធី ព័ត៌មាន របស់ស្ថានីយ៍ ទូរទស្សន៍ខាងលើ បានឲ្យដឹងថា និស្សិតស្រី ម្នាក់ ដែលមានឈ្មោះថា ហឹម លីដា និងជានិស្សិត រៀន សាកលវិទ្យាល័យ ចំការដូងកសិកម្ម បានធ្វើដំណើរ ទៅដល់ ស្ថានីយ៍ទូរទស្សន៍នេះ ដើម្បីជួយបញ្ជាក់ថា នាង មិនបាន ប្រើប្រាស់ គណេយ្យ ផ្ទាល់ខ្លួន ហ្វេសប៊ុក បង្ហោះ រូបអាក្រាតនោះទេ។ នៅក្នុងនោះ នាងបាននិយាយថា នាងមិនសូវជា លេង ហ្វេសប៊ុក ញឹកញាប់នោះទេ ដោយយូរៗបើកម្ដង ដែលគណេយ្យ នេះ នាងមិនមែន ជាអ្នកបង្កើតដោយ ខ្លួនឯង ផងដែរ ក៏ព្រោះតែនាង មិនសូវជា ចេះ។ តែអ្វីដែលមិន នឹកស្មានដល់ គឺនៅពេលដែល នាងបើកមើល គណេយ្យ ផ្ទាល់ខ្លួន បែរជា រូបអាក្រាត អាសអាភាស ជាច្រើន ដែលធ្វើឲ្យនាង ស្លុតចិត្ដជាខ្លាំង។

សូមទស្សនាវីដេអូ ត្រង់នាទី ១៦៖ ៤៤ តទៅ៖

សូមមេត្ដា ប្រិយមិត្ដ ទាំងឡាយ មេត្ដា ប្រុងប្រយ័ត្ន ជាពិសេស មិត្ដនារីៗ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]