ឥណ្ឌា៖  វីដេអូដ៏តក់ស្លុតមួយ ត្រូវបានល្បីពេញ អ៊ីនធើណេត ដែលមាននាយកសាលាម្នាក់ បានចាប់អូស និងលើកបោះ សិស្សតូចៗ ខណៈកំពុងលេងល្បែងមួយ។

យោងតាម សេចក្តីរាយកាណ៍ពីអនឡាញ បានឲ្យដឹងថា ទីកន្លែងដែល នាយកសាលានេះ បានធ្វើ សកម្មភាព គឺនៅសាលារៀនមួយ ឈ្មោះ Hills Nursery ក្នុងទីក្រុង Surat ហើយទិដ្ឋភាព នៅពេលនោះ ក៏ត្រូវបានថត និងបង្ហោះចូល បណ្តាញសង្គម កាលពីដើមខែតុលាផងដែរ។

បើក្រឡេកមើល ក្នុងវីដេអូនោះ គឺបានឃើញ នាយកសាលាស្រីម្នាក់ បាននាំសិស្សតូចៗ លេងល្បែងមួយ គឺត្រូវដាក់ដៃគងលើគ្នា ហើយឲ្យក្មេងៗ ដទៃទៀត អោនលូន ចេញពីដៃនោះ ប៉ុន្តែស្រាប់តែ នាងបាន ចាប់អូស សិស្សជាច្រើន និងលើកបោះ សិស្សស្រីម្នាក់ អាយុ៣ឆ្នាំចេញ ដោយចាប់ ទាញកន្ទុយ សក់ ថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា នាយកសាលា មួយនោះ ត្រូវបានគេ ស្គាល់អត្តសញ្ញាណ យ៉ាងច្បាស់ផងដែរ គឺនាងមានឈ្មោះថា Shehnaz Hilluwala ហើយបន្ទាប់ពី លេចចេញវីដេអូនេះ ល្បីលើអ៊ីនធើណេតរួចមក នាងក៏បាន ធ្វើសន្និសិទ្ធកាសែតមួយ ដើម្បីសុំការ អភ័យទោស ពីរឿងនេះ  ដោយបាន និយាយថា "ខ្ញុំទទួលស្គាល់ នូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំក៏សុំទោស ចំពោះរឿងនេះផងដែរ។ ខ្ញុំប្រាកដក្នុងចិត្តថា នឹងមិនឲ្យ មានរឿងបែបនេះ កើតឡើង ម្តងទៀតនោះទេ"។

ចង់ដឹងថា សកម្មភាពរបស់នាយកស្រីម្នាក់នេះ ធ្វើដាក់សិស្សតូចៗ យ៉ាងណានោះ ទស្សនាវីដេអូ ទាំងអស់គ្នា៖

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]