ជប៉ុន៖ វីដេអូមិនដែល ប្រទះឃើញ ស្តែងៗមួយ បានថតជាប់ សកម្មភាព សត្វត្រីដ៏ធំមួយក្បាល លោតចេញពីក្នុងទឹកស្រះ មកខាំត្របាក់ ទាញ កូនឆ្មា មួយក្បាល ឈរនៅលើគោក ចូលក្នុងទឹកបាត់ តែម្តង។

រូបភាពនៃវីដេអូមួយនេះ ត្រូវដឹងថា បានថតនៅក្នុង ប្រទេសជប៉ុន ដែលបានបង្ហាញពី សកម្មភាព កូនឆ្មាគួរឲ្យស្រលាញ់ ពីរក្បាល កំពុងតែ នៅក្បែរ អាងទឹក បម្រុងចង់ចាប់សត្វត្រី ធំៗ ដែលកំពុងតែ ហែលក្នុងស្រះទឹក។ តែពួកវា ទាំងពីរក្បាល មិនអាចចាប់បានទេ ហើយអ្វីដែលមិន គួរឲ្យជឿ ស្រាប់តែ ខណៈនោះ ត្រី ធំមួយក្បាល លោតចេញពីក្នុងទឹក យ៉ាងលឿន ត្របាក់ខាំ ទាញកូនឆ្មាតូច ចូលក្នុងទឹក ស្រះ បាត់ តែម្តង។ តាមរយៈវីដេអូនេះ ក៏បានលឺសំលេងស្ត្រី ប្រហែលជាអ្នកថត សកម្មភាពនេះ ស្រែកដោយការភ្ញាក់ផ្អើល និងតក់ស្លុតផងដែរ។

តាមប្រភពព័ត៌មាន មិនបានបញ្ជាក់ថា កូនឆ្មាមួយនេះ នៅរស់ឬអត់ នោះទេ ប៉ុន្តែគេដឹងថា ត្រីមួយក្បាលខាំកូនឆ្មានេះ ជាប្រភេទត្រី Pike ដែលវាជាប្រភេទត្រី ទឹកសាបដ៏កាចសាហាវ ហើយត្រីប្រភេទនេះ ក៏ធ្លាប់ខាំមនុស្សផងដែរ ដោយសារតែ ត្រីនេះ អាចលូតលាស់ ធំធាត់ រហូតមានប្រវែងដល់ ជាង មួយម៉ែត្រឯណោះ និងមានធ្មេញ ដ៏មុតស្រួច ផងដែរ៕



តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]