បរទេស៖ យើងគ្រប់គ្នា សុទ្ធតែដឹង ហើយថាបុណ្យ Halloween ដែលជាពិធីបុណ្យ ដែលពេញនិយម បំផុតសំរាប់ជនជាតិអាមេរិក និងប្រជាជន ដទៃទៀតនៅ ជុំវិញពិភពលោក ជាពិសេស អ្នកគោរព គ្រិស្តសាសនា។ គេប្រារព្ធពិធីបុណ្យ Halloween នេះឡើង ដើម្បីរំលឹកដល់មនុស្ស ដែលបាន ស្លាប់ទៅ ហើយអ្នកប្រារព្ធពិធីនេះ តែងតែ តុបតែងខ្លួនប្លែកៗ គួរឲ្យខ្លាច ធ្វើយ៉ាងណា ឲ្យដូចជាព្រលឹងខ្លោច ឬ បិសាច ដូច្នោះដែរ។ ក៏ប៉ុន្តែ ក្រៅពីពិធីបុណ្យ Halloween នេះ គេក៏សង្កេតឃើញ មានវប្បធម៌ នៃប្រទេស ១៥ ផ្សេងទៀត មានពិធីបុណ្យ ដោយឡែករបស់ពួកគេ ដែលមានដំណើរ ស្រដៀងគ្នា ដូចនឹង បុណ្យ Halloween ដែរ គឺគេប្រារព្ធបុណ្យ ទាំងនោះឡើង ដើម្បីរំលឹក ទៅដល់ អ្នកដែលបាន ស្លាប់ទៅ។

ប្រទេសទាំង១៥ ដែលមាន ពិធីបុណ្យស្រដៀង នឹង Halloween នោះមានដូចជា៖

១. អេស៉្បាញ (Spain)


ជនជាតិអេស្ប៉ាញ បានប្រារព្ធពិធីបុណ្យមួយ ដែលមានឈ្មោះថា Dia de las Brujas (ថ្ងៃខ្លោច) ដែល គេធ្វើឡើង រយៈពេល៣ ថ្ងៃ ដោយជនជាតិ អេស្ប៉ាញ បានដុតភ្នក់ភ្លើង និងអង្គុយ ផឹកស្រាប្រពៃណី ម្យ៉ាង ឈ្មោះ quemadas។

២. ស្កុតឡែន(Scortland)


ស្រដៀងគ្នា ទៅនឹង បុណ្យ Halloween របស់ពួកអាមេរិកដែរ នៅបុណ្យស្តុកឡែន គឺប្រជាជននៅ ទីនោះ បានស្លៀកសំលៀកបំពាក់ប្លែក និងគូរ តុបតែង មុខផ្សេងៗ ហើយក៏មាន ការដុតភ្លើង និងចាក់ តន្ត្រីផងដែរ។

៣. ប៉ូឡូញ (Poland)


ប្រជាជនប៉ូឡូញ ប្រារព្ធពិធីបុណ្យមួយ ដែលមានឈ្មោះថា Saint's Day ដោយតំរូវ ឲ្យពួកគេ បើកទ្វារផ្ទះ ចោល ដើម្បីស្វាគមន៍ ព្រលឹងខ្មោច ដែល គ្មានទីជំរកស្នាក់នៅ។

៤. ព័រទុយហ្គាល់ (Portugal)


ប្រទេសព័រទុយហ្គាល់ ក៏ប្រារព្ធបុណ្យ Saint's Day ដូចប៉ូឡូញដែរ។ កុមារនៅទីនោះដើរច្រៀងនៅតាម ខាងមុខផ្ទះ របស់អ្នកភូមិ ស្រុកពួកគេ ដើម្បីទទួលបាន ស្ករគ្រាប់ឬរបស់ផ្សេងៗ។

៥. ហុងកុង (Hong Kong)


បុណ្យ Yue Lan ឬក៏បុណ្យសំរាប់ខ្មោចស្រេកឃ្លាន (Hungry Ghost Festival) ត្រូវប្រជាជន ហុងកុង ប្រារព្ធធ្វើក្នុងខែសីហា។ បុណ្យនោះ គេធ្វើរយៈពេល ២៤ ម៉ោង ដោយគេមាន ជំនឿ ថាពេលនោះ គឺជាពេល ដែលព្រលឹងខ្មោច ត្រូវដោះលែង ឲ្យមានសេរីភាព។

៦. កម្ពុជា (Cambodia)


នៅកម្ពុជា មានការប្រារព្ធ ធ្វើពិធីបុណ្យមួយ រយៈពេល ១៥ថ្ងៃ ដែលមានឈ្មោះថា ភ្ជុំបិណ្ឌ (P'chum Ben)។ ក្នុងពិធីបុណ្យនោះដែរ ប្រជាជន នៅកម្ពុជា បានយកចំណីអាហារ ទៅប្រគេនព្រះសង្ឃ ដើម្បី ឧទ្ទិសដល់ ព្រលឹង ជីដូនជីតារបស់ពួកគេ និង ព្រលឹងខ្មោចអនាថា ដែលកំពុង ស្រែកឃ្លាន។

៧. អាល្លឺម៉ង់ (Germany)


នៅប្រទេសអាល្លឺម៉ង់ បុណ្យ Saints Day គេប្រារព្ធឡើង ដោយតំរូវឲ្យប្រជាជន ពួកគេយកកាំបិត លាក់ទុក ជិតសាកសពអ្នកដែលបាន ស្លាប់ទៅ។

៨. កូរ៉េខាងត្បូង (South Korea)


ការប្រារព្ធធ្វើបុណ្យ ឧទ្ទិសដល់ព្រលឹងខ្មោច នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមានលក្ខណៈ ធំ គគ្រឹកគគ្រេង ដោយមាន ដូចជាការតុបតែង ស្លៀកពាក់ ប្លែកៗ និងដង្ហែរក្បួន តាមដងផ្លូវផងដែរ។

៩. អៀឡង់ (Ireland)



ការប្រារព្ធធ្វើបុណ្យ ឧទ្ទិសដល់ព្រលឹងខ្មោច នៅអៀឡង់ គឺមានលក្ខណៈប្លែកពីគេ គឺតម្រូវឲ្យ កុមារ លេងល្បែង ខាំផ្លែប៉ោម ដែលគេព្យួរ ត្រឹមក្បាល របស់ពួកគេ។

១០. អ៊ីតាលី (Italy)


ចំនែកឯ ប្រទេសអ៊ីតាលី ឯណេះវិញ គឺពិធីបុណ្យរបស់គេ តម្រូវឲ្យអ្នកចូលរួម ដើរឆ្លងកាត់ស្ពាន បិសាច គឺជាស្ពានមួយ ស្ថិតនៅតំបន់ Borgo ក្នុងទីក្រុម រ៉ូម។

១១. សាធារណរដ្ឋ ឆេក (Czech Republic)


បុណ្យក្នុងប្រទេសឆេក គឺគេប្រារព្ធ នៅថ្ងៃទី២ ខែវិច្ឆិកា ដោយតំរូវឲ្យ ប្រជាជន ឆេក រៀបចំកៅអីអង្គុយ នៅក្បែរកន្លែង អាំងភ្លើងក្នុងផ្ទះ របស់ពួកគេ ទុកសំរាប់ព្រលឹង សាច់ញាតិបងប្អូន ដែលស្លាប់ ទៅមក អង្គុយ លេង។

១២. ប៊ែលហ្សិក (Belgium) 


ការប្រារព្ធពិធីបុណ្យ សំរាប់ព្រលឹងខ្មោច នៅប៊ែលហ្សិក គឺមានដូចជាការដង្ហែរក្បួន និងអុជទៀននៅខាង មុខផ្ទះរបស់ពួកគេ នាពេលយប់ ដើម្បីរំលឹក ដល់អ្នកដែលស្លាប់។

១៣. ហ្វីលីពីន (Philippines)


បុណ្យរំលឹក ដល់ព្រលឹងខ្មោច របស់ហ្វីលីពីន គឺប្រារព្ធ ធ្វើនៅសប្តាហ៍ទីមួយ នៃខែវិច្ឆិកាជា រៀងរាល់ឆ្នាំ។

១៤. ម៉ិចស៊ិកកូ (Mexico)


ថ្ងៃបុណ្យ នៃសេចក្តីស្លាប់ ឬភាសាម៉ិចស៊ិកកូ ហៅថា Dia de los Muertos គឺជាបុណ្យ ប្រពៃណីមួយ របស់ជនជាតិម៉ិចស៊ិកកូ។ គេប្រារព្ធ វាឡើង ដោយមានការ តុបតែងខ្លួន គូរមុខមាត់ ធ្វើយ៉ាងណា មើល ទៅគួរឲ្យខ្លាច ដូចទៅនឹងបិសាច។

១៥. អូទ្រីស (Austria)


បុណ្យរំលឹក ដល់អ្នកស្លាប់ នៅប្រទេសអូទ្រីស គឺគេឲ្យឈ្មោះថា បុណ្យល្ពៅ (Pumpkin festival) ឬក៏ឈ្មោះមួយទៀតគឺ Halloween-Umzug ដែលបុណ្យនេះ គឺប្រើប្រាស់ ផ្លែល្ពៅ យកមកតុបតែង ឲ្យ ដូចមុខរបស់មនុស្ស៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]