ពិភពលោក ៖ ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា ពន្ធធនាគារ គឺជាកន្លែងឃុំឃាំង ដែលធ្វើឲ្យអ្នកទោស រស់នៅក្នុងភាពឯកា ដែល ហ៊ុមព័ទ្ធទៅ ដោយជញ្ជាំង។ យ៉ាងណាមិញ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ពន្ធធនាគារ ដែលមានទិដ្ឋភាព ស្រស់ស្អាត និង គ្មានជញ្ជាំង ដែលធ្វើឲ្យ អ្នកទោស រស់នៅ ក្នុងស្ថានភាពល្អ ជាងដែលគេរស់នៅ ខាងក្រៅទៅទៀត។

មិនតែប៉ុណ្ណោះទ មានពន្ធធនាគារខ្លះ មិនត្រឹមតែ មានទេសភាព ស្រស់ស្អាតទេ ប៉ុន្តែ ថែមទាំងគ្មាន ជញ្ជាំង និង ទ្វារចាក់សោរបិទជិតៗ ទៀតផង។ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលទៀតនោះ គឺពន្ធធនាគារ នៅប្រទេសឆីលី គឺមាន អាងហែលទឹក ផ្ទាល់ខ្លួន ដែលផ្ទះរបស់មនុស្ស មួយចំនួន មិនមាន អាងហែលទឹក ដើម្បីធ្វើការកំសាន្តឡើយ។

១. ពន្ធធនាគារ Aranjuez ប្រទេសអេស្ប៉ាញ៖ អ្នកទោសនៅក្នុងគុកនេះ នឹងមាន អារម្មណ៍ សុខស្រួល កក់ក្ដៅ ដូចជា នៅក្នុងគ្រួសារមួយ ដ៏សាមញ្ញ ដែលមានន័យថា ឪពុកម្ដាយ ជាមួយនឹង កូន អាចមាន គ្រួសារ ដ៏ពិតប្រាកដមួយ ខណៈពេលដែល ពួកគេ ត្រូវបាន បម្រើពេលវេលា នៅក្នុងគុក។ នៅក្នុងគុកនេះ គឺមាន កន្លែងក្មេងលេង , មានរូបភាព តុក្កតា Disney ផ្សេងៗ បិទលើជញ្ជាំង។ គោលដៅសំខាន់ នោះគឺ អនុញ្ញាត ឱ្យក្មេងៗ រស់នៅជាមួយនឹង ឪពុកម្ដាយ ដែលជាអ្នកជាប់គុក ឲ្យដូចនឹង ជីវភាព ធម្មតា ដោយមិនដឹងថា រស់នៅក្នុង គុកនោះទេ។

២. ពន្ធធនាគារ Wandsworth ប្រទេសអង់គ្លេស ៖ អ្នកទោស អាចកំសាន្ត ទៅតាមចំណង់ចំនូលចិត្ត របស់ពួកគេ។


៣.ពន្ធធនាគារ Bastroy ប្រទេសន័រវេស ៖ អ្នកទោសនៅទីនោះ អាចមើលទេសភាព ដ៏ស្រស់ស្អាត ដែលមានបឹង ទន្លេ និង សួនច្បារ ។

៤. ពន្ធធនាគារ Cordorilla ប្រទេស ឆីលី ៖ អ្នកទោសនិមួយៗ មានកន្លែងស្នាក់នៅ ដាច់ដោយឡែកពីគ្នា និង មានអាងហែលទឹក ផ្ទាល់ខ្លួន មិនតែ ប៉ុណ្ណោះទេ ថែមទាំងមាន កន្លែងអាំងសាច់ ទៀតផង។

៥. ពន្ធធនាគារ Halden ប្រទេសន័រវេស ៖ អ្នកទោស ជាច្រើននាក់ ត្រូវឃុំឃាំងនៅទីនេះ ដែលបន្ទប់នីមួយៗ បំពាក់ទៅដោយ ម៉ាស៊ីន ស្ទូឌីយោ។

៦. ពន្ធធនាគារ Jessup Correctional ប្រទេស អាមេរិក ៖ អ្នកទោស នៅទីនោះ ត្រូវបានបង្រៀន ឲ្យចេះចាក់ធ្វើជាមួក និង សំលៀកបំពាក់ ជាដើម។

៧. ពន្ធធនាគារ Suomenlinna ប្រទេសហ្វាំងឡង់ ៖ ពន្ធធនាគារនេះ លំអរ ដោយសួនច្បារ ដែលធ្វើឲ្យ អ្នកទោសនៅទីនោះ មិនមាន ភាពស្អុះស្អាប់ឡើយ។

៨. ពន្ធធនាគារ Cebu ប្រទេសហ្វីលីពីន ៖ អ្នកទោសនៅទីនោះ ត្រូវបានគេ ចាប់បង្ខំ ឲ្យចូលរួម រាំចង្វាក់ជាក្រុម ។


ទាំងនេះ គឺជាពន្ធធនាគារ ទាំង ៨ ដែលជា ពន្ធធនាគារ ធ្វើឲ្យអ្នកទោស ស្នាក់នៅហើយ មិនសូវមានអារម្មណ៍ ឯកា និង មើលទៅ ហាក់ដូចជាគេ កំពុងសំរាក លំហែកាយដូច្នោះដែរ។

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]