តៃវ៉ាន់៖ ក្នុងអំឡុងពេល ហាត់សម ពេលពាក់កណ្ដាលអាធ្រាត្រ តារាចម្រៀងប្រុស ដ៏ល្បីឈ្មោះ គឺ Wilber Pan វ័យ ៣៤ឆ្នាំ បានរងរបួសក្បាល យ៉ាងធ្ងន់ធ្ងរ ដែលភ្លាមៗ ក៏ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ។

តាមរបាយការណ៍ បានឲ្យដឹងថា Wilber Pan ត្រូវការហាត់សម នៅលើអាកាស ដើម្បីធ្វើការ ប្រគុំតន្ដ្រី នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៤ ដែលការហ្វឹកហាត់នេះ ត្រូវធ្វើ ឡើង យ៉ាងតិច ១០ ដង។ តែអ្វីដែល មិននឹកស្មានដល់គឺ តារាចម្រៀងប្រុស បានបាត់បង់តុល្យភាព (ភាពធ្វើ ឲ្យមានលំនឹងស្មើរគ្នា) ដែលបណ្ដាលឲ្យ ធ្លាក់ពីលើ ឆាកតែម្ដង។ នៅក្នុងហេតុការណ៍នេះ Wilber Pan រងរបួសត្រង់ក្បាល និងហូរឈាម យ៉ាងច្រើន ដែលត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ ផងដែរ។ 

តាមរបាយការណ៍ អេស៊ានផប់ញ៉ូ បានឲ្យដឹងថា Wilber រងរបួសរយះ ក្បាល ១៧ សង់ទីម៉ែត្រ និងទទួល ការវះកាត់ ២ដង ផងដែរ និងតាម អ្នករាយការណ៍ពី ខាង Wilber បានបង្ហាញសារ ជាផ្លូវការថា Wilber ត្រូវការសម្រាក នៅក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការ សើុបអង្កេត ពី ៥ ទៅ ៧ថ្ងៃទៀត និងដោយសារតែ Wilber រងរបួសក្បាលធ្ងន់ធ្ងរ ការប្រគុំតន្ដ្រី នៅឯ The Taipei Arena នឹងត្រូវ លុបចោល។

គួរបញ្ជាក់ថា តារាចម្រៀងស្រី តូចច្រលឹង គឺនាង Rainie Yang ដែលជាមិត្ដជិតដិត មួយរូប របស់តារាប្រុសខាងលើនេះ ក៏បានសម្ដែង ទុក្ខព្រួយជាខ្លាំង ដោយធ្វើ ការបង្ហោះសារ នៅលើ Weibo ថា៖ នៅពេលដែល ខ្ញុំដឹងពី ព័ត៌មាននេះ ស្រាប់តែខ្ញុំ យំភ្លាមៗ ខ្ញុំពិតជា ភ័យខ្លាច ក្នុងការបាត់បង់មិត្ដ ដ៏ល្អ ដូចជា រូបគាត់ជាខ្លាំង។ ជាក់ស្ដែងណាស់ ខ្ញុំ ចង់ផ្ដល់ភាព ភ្ញាក់ផ្អើល មួយដល់គាត់ ដោយនៅថ្ងៃស្អែក ខ្ញុំ នឹងឡើងសម្ដែង នៅលើឆាក ជាមួយនឹង គាត់ តែអ្វីដែល ខ្ញុំអាចធ្វើបាន ពេលនេះ គឺ បន់ស្រន់ ឲ្យគាត់ឆាប់ជាសះស្បើយ។ គាត់ជាមនុស្សប្រុស ដ៏ពិតប្រាកដម្នាក់ និងក៏មិនដែល អួតអាងពី ខ្លួនឯងផងដែរ ខ្ញុំ នឹងសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងជួយលើកទឹកចិត្ដដល់ គាត់៕

បទចម្រៀងល្បី ថ្មី របស់ Wilber Pan និង Rainie Yang

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]