អង់គ្លេស៖ ស្របពេលដែល បច្ចេកវិទ្យា កាន់តែរីកចំរើន ឥតឈប់ឈរនោះ គំនិតច្នៃប្រឌិត ទៅលើឧបករណ៍ ថ្មីៗប្លែកៗ កាន់តែមានច្រើន តួយ៉ាងដូចជា ពេលថ្មីៗនេះ មានគំនិតមួយ ត្រូវបានលើកឡើង ក្នុងការបង្កើតនូវ យន្តហោះគ្មានកញ្ចក់ ដែលបំពាក់ដោយ កម្មវិធី និង បច្ចេកវិទ្យា ទំនើបៗ នៅលើនោះ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា គំនិតដ៏អស្ចារ្យមួយនេះ ត្រូវបានលើកឡើង ដោយក្រុមហ៊ុន Centre for Process Innovation របស់ ប្រទេស អង់គ្លេស ក្នុងការបង្កើត នូវយន្តហោះដែល រឹតតែធំ, ហើយស្រាល និងស្តើងជាង ប្រភេទយន្តហោះ នាសព្វថ្ងៃនេះ ព្រមទាំងអាច សំន្សំសំចៃ ប្រេងសាំង បានច្រើនជាង មុនទៀតផង។

មិនត្រឹមតែ ប៉ុណ្ណឹងទេ ក៏នៅមាន លក្ខណៈពិសេស បន្ថែមទៀតដូចជា បង្អួចនិង តួខ្លួនរបស់យន្តហោះ ត្រូវផ្លាស់ជំនួស មកវិញនូវ កញ្ចក់អេក្រង់ យ៉ាងមាំ ទាំងអស់ ដែលអាចឲ្យ អ្នកដំណើរមើល ឃើញពីទិដ្ឋភាព ខាងក្រៅបាន យ៉ាងច្បាស់ល្អបំផុត។ ម្យ៉ាងវិញទៀត ពួកគេក៏អាច ប្រើប្រាស់ អ៊ិនធើណេត នៅពេលកំពុង ធ្វើដំណើរតាម យន្តហោះប្រភេទនេះ បានផងដែរ។

នេះគឺជាគំនិត ដ៏អស្ចារ្យមួយ ក្នុងការបង្កើត យន្តហោះប្រភេទថ្មី មួយនេះព្រោះវា អាចផ្តល់អារម្មណ៍ រីករាយនិង ស្រស់ស្រាយ ច្រើនជាងមុន ចំពោះអ្នកដំណើរ តាមយន្តហោះ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ប្រភព៖ មីរ័រ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]