ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់បានជ្រាប នៅឡើយទេថា អាហារដែលលោកអ្នក ទទួលទានប្រចាំថ្ងៃ គឺអាចយកមកប្រើប្រាស់ ធ្វើជាផលិតផលសម្អាត ដែលមានប្រសិទ្ធភាព បានទៀតផង។ ថ្ងៃនេះខ្មែរឡូត នឹងនាំប្រិយមិត្ត មកស្គាល់អាហារ ទាំង ១១ ប្រភេទ ដែលអាចដើរតួ ជាផលិតផលសម្អាត ដូចខាងក្រោម ៖

១. សំបកចេក ៖ ប្រិសិនបើ របស់មានតម្លៃឫ ក៏ ពានរង្វាន់ដែលធ្វើពីប្រាក់ របស់អ្នកមាន ភាពស្រអាប់នោះ អ្នកមិនចាំបាច់បារម្ភទេ គឺគ្រាន់តែយក សំបកចេក មកខាត់ កន្លែងដែលស្រអាប់ វានឹងអាចជួយឲ្យវត្ថុនោះ មានសភាពថ្មីឡើងវិញ។

២. សំបកត្រសក់ ៖ សំបកត្រសក់ គឺជារបស់ ដែលមានប្រយោជន៍ ក្នុងការជួយសម្អាត ស្នាមប្រឡាក់ ដែលមាននៅលើជញ្ជាំង ឫ ក៏នៅលើតុ។ មិនតែប៉ុណ្ណោះទេ វាក៏អាចសម្អាត កញ្ចក់ដែលស្រអាប់ ដោយសារទឹកបានទៀតផង។

៣.ទឹកប៉េងប៉ោះ ៖ ទឹកប៉េងប៉ោះ អាចជួយសម្អាត ឆ្នាំង និង ខ្ទះ ឫ ក៏វត្ថុផ្សេងទៀត ដែលធ្វើពីទង់ដែង ដោយលោកអ្នក គ្រាន់តែយកវា ចាក់ទៅ លើកន្លែងដែលស្រអាប់នោះ ហើយ ទុកវាចោលពី ៥ ទៅ ៣០ នាទី រួចយកទៅ មកលាងសម្អាតចេញ នោះរបស់ប្រើប្រាស់ របស់លោកអ្នក នឹងមានពន្លឺ ចែងចាំង ដូចជារបស់ថ្មីវិញ។

៤. ខ្ទឹមក្រហម ៖ ខ្ទឹមក្រហម ក៏មានមុខងារពិសេសផងដែរ ក្នុងការសម្អាត ចង្អើរអាំងសាច់ ដែលប្រលាក់ទៅដោយ កំឡោច ។ លោកអ្នកអាច ធ្វើការសម្អាត ដោយកំដៅ ចង្អើរអាំងសាច់នោះ ឲ្យក្តៅជាមុនសិន ដើម្បីឲ្យកំណកកំឡោចនោះ រលាយ រួចហើយ បន្ថែមខ្ទឹមក្រហម បន្ថែមលើការ សម្អាត់មួយដងទៀត។

៥. គ្រាប់វ៉លណាត់ ៖ អ្នកអាចយក គ្រាប់វ៉លណាត់ មកសម្អាតស្នាមឆ្កូត នៅលើទូឈើ ដោយគ្រាន់តែ ហែកសំបកវា រួចយកគ្រាប់ មកខាត់លើកន្លែង ដែលមានស្នាមឆ្កូតនោះ ដើម្បីឲ្យវាចេញជាតិប្រេង បន្ទាប់មក យកក្រណាត់ទន់ៗ មកសំអាត កន្លែងដែលខាត់ នោះជាការស្រេច។

៦.អំបិល ៖ អំបិលអាច កំចាត់ស្នាមប្រលាក់ ដោយសារស្រាក្រហម នៅលើសំលៀកបំពាក់ បានយ៉ាងមានប្រសិទ្ធភាព ពីព្រោះតែវាអាច ស្រូបយកជាតិស្រានោះ បានយ៉ាងងាយស្រួលបំផុត។


 

៧ .នំបុ័ងបន្ទះ ៖ នំបុ័ងបន្ទះមួយ អាចយកមកសម្អាត កំទេចកែវតូចៗ ដែលបែក បានយ៉ាងងាយស្រួល និង មានសុវត្ថិភាព ដូច្នេះ លោកអ្នក មិនចាំបាច់ បារម្ភទៀតឡើយ។

៨ .អង្ករ ៖ អង្ករ អាចយកមកសម្អាត ម៉ាស៊ីនកិនកាហ្វេ បានយ៉ាងល្អ ដោយលោកអ្នក គ្រាន់តែយក គ្រាប់អង្ករ មកដាក់ក្នុងម៉ាស៊ីន រួចហើយ ដាក់ឲ្យវាកិន រហូតក្លាយជាម្សៅ ដែលវាអាចជួយ សម្អាតកាកសំណល់ គ្រាប់កាហ្វេ ចេញពីម៉ាស៊ីន បានយ៉ាងស្អាត។

៩. ប្រេងអូលីវ ៖ ប្រេងអូលីវ អាចកំចាត់ ស្នាមជ័រប្រលាក់ លើសំលៀកបំពាក់របស់អ្នក បានយ៉ាងងាយស្រួល ដោយគ្រាន់តែចាក់ប្រេងអូលីវ ទៅលើកន្លែងប្រឡាក់ រួចហើយ ដុសវាបន្តិចម្តង នោះស្នាមជ័រនោះ នឹងបាត់ភ្លាមៗតែម្តង។

 

១០.បាយពោត ៖ ប្រសិនបើសំលៀកបំពាក់ ឫ ក្រណាត់របស់លោកអ្នក ប្រលាក់ដោយ សារជាតិខ្លាញ់ អ្នកអាចយកបាយពោត មួយដៃ មកដាក់លើ កន្លែងដែលប្រលាក់ នោះឲ្យបាន ១៥ ទៅ ២០ នាទី រួចហើយ លាងសម្អាតចេញ នោះស្នាមប្រលាក់នោះ នឹងបាត់តែម្តង។


១១. កូកា ៖ អាស៊ីដនៅក្នុងកូកា នឹងអាចជួយកំចាត់ ស្នាមកំអ៊ែល ដែលនៅក្នុងចានបង្គន់ របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែ ចាក់ទឹកកូកា នៅក្នុងចានបង្គន់នោះ ហើយ ទុកឲ្យវានៅក្នុងនោះ ឲ្យបានមួយម៉ោង សឹមចាក់ទឹកចូល នោះ បង្គន់របស់លោកអ្នក នឹងមានសភាព ភ្លឺឡើងវិញជាមិនខាន។

ទាំងនេះ គឺជាអាហារ ដែលមានប្រយោជន៍ ទាំង ១១ ប្រភេទ ជួយឲ្យអ្នកអាច យកមកធ្វើជាផលិតផលសម្អាត របស់ប្រើប្រាស់ បានយ៉ាងមានប្រសិទ្ធភាព៕

 

ប្រភព ៖ Huffingtonpost

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]