អាមេរិក៖ ការសិក្សាមួយ បានរកឃើញថា ពស់ថ្លាន់ដែលជាពស់វែងជាងគេ នៅលើពិភពលោកមាន ការផ្តល់កំណើត ឲ្យកូនរបស់វា ដោយមិនមាន ការបន្តពូជ ជាមួយសត្វពស់ ឈ្មោលណានោះទេ។ ពស់ដែលមាន ឈ្មោះថា Thelma បានក្រាបពង ចំនួន ៦ក្បាល សុទ្ធតែភេទញី នៅសួនសត្វ មួយកន្លែងឈ្មោះ Kentucky

ភស្តុតាងថ្មីមួយ តាមរយៈការ ធ្វើតេស្ត ឌីអ៊ិនអេ (DNA) ក្នុងរបាយការណ៍របស់ វិទ្យាស្ថាន Linnean Society បានបញ្ជាក់ថា ករណីបង្កកំណើត ដោយគ្មានពស់ឈ្មោលនេះ គឺជាករណីថ្មីមួយ ដែលគេទើបនឹងឃើញ កើតមានលើសត្វពស់។ ការបង្កកំណើត ដោយឯកឯង ឬក៏ ភាសា បច្ចេកទេសហៅថា Virgin births គឺកើតមាន នៅពេល ដែលកោសិកាមួយចំនួន ដែលមាន ដូចជា ស្ពែម (sperm) និង ផូស៊ីល(fuse) ជួបគ្នាជាមួយស៊ុត ក្នុងខ្លួនរបស់សត្វ ហើយករណីនេះ វាអាចកើតមាន នៅលើសត្វពស់ និង សត្វបក្សី តែទោះជាយ៉ាងណា ក៏ដោយ អ្នកវិទ្យសាស្ត្រ នៅតែ មិនទាន់អាច បកស្រាយបាន ពីមូលហេតុ របស់វានៅឡើយ។

លោក Bill McMahan ដែលជាអ្នក មើលថែរក្សាសត្វ ក្នុងសួនសត្វ បាននិយាយថា ការបង្កកំណើត ដោយឯកឯង របស់ពស់ Thelma ក៏អាចមក ពីលក្ខខណ្ឌរស់នៅ របស់វាផងដែរ។ បុរសខាងលើ បញ្ជាក់ដូច្នេះ ៖ ការរស់នៅក្នុងសួនសត្វ គឺ Thelma ទទួលបាន ការមើលថែយ៉ាងដិតដល់ ខ្ញុំបានដាក់ចំណី ឲ្យវាយ៉ាងច្រើន ជារៀងរាល់ថ្ងៃដោយ ឲ្យ វាស៊ី សត្វមាន់អស់ ជាង ១៨គីឡូ។ វារស់នៅ ក្នុងទីតាំងដែលធំជាង ហើយមានកំដៅ និងខុសពី លក្ខណៈ ធម្មជាតិរបស់វា អ្វីគ្រប់យ៉ាង នៅទីនេះគឺប្រសើរបំផុត

ក្រៅពីកើតមក ដោយ គ្មានការបង្កាត់ ពីពស់ឈ្មោល កូនៗ របស់ពស់ថ្លាន់ឈ្មោះ Thelma ក៏មាន លក្ខណៈ ពិសេសមួយទៀត គឺមួយចំនួន មានរូបរាង ស្រដៀងនឹងមេ ហើយមួយចំនួន ទៀត គឺមាន រូបរាងខុសពីមេរបស់វា៕



ពស់ Thelma ដែលពងកូនដោយគ្មានការបង្កាត់ជាមួយពស់ឈ្មោល


កូនរបស់ពស់ Thelma ដែលមានរួបរាងខុសពីមេរបស់វា

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]