សៀមរាបថ្ងៃទី២១តុលាឆ្នាំ២០១៤– AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានតំលៃទាប ជាងគេ ទទួលបាន ពានរង្វាន់ ៦ឆ្នាំជាប់គ្នាលើពិភពលោក បានប្រកាសថាក្រុមហ៊ុន នឹងបន្ថែម ជើងហោះហើររបស់ខ្លួន ទៅបីជើង ក្នុងមួយ ថ្ងៃពីសៀមរាប (កម្ពុជា) ឆ្ពោះទៅទីក្រុង បាងកក (ប្រទេសថៃ) នៅក្នុងឆ្នាំ២០១៤។

ក្រុមហ៊ុនអាកាសចរណ៍AirAsia នឹងបង្កើនជើងហោះហើររបស់ខ្លួនពីសៀមរាប ទៅទីក្រុង បាងកកពី ២ជើង ក្នុងមួយថ្ងៃទៅ ជា ៣ជើងក្នុងមួយថ្ងៃ ហើយជើងហោះ ហើរ នេះនឹង ដំណើរការ ចាប់ពីថ្ងៃទី ១ខែធ្នូខាងមុខ នេះតទៅ។ តំលៃសំរាប់ជើងហោះហើរ បន្ថែមនេះមានលក់ នៅក្នុង www.airasia.com  ចាប់ពីថ្ងៃទី២១តុលានេះតទៅ។

អ្នកស្រីផនផុនរតនាពិតាកកុល អ្នកគ្រប់គ្រងផ្នែកទីផ្សារ បានមានប្រសាសន៏ថា ”ជារួមចាប់ពីដំណើរ ការជើង ហោះហើរនេះ តាំងពីឆ្នាំ ២០១៣ មានអ្នកដំណើរប្រមាណជាង ១៦០,០០០ នាក់ បានធ្វើការ ហោះហើរទៅ នឹងមកតាមរយៈផ្លូវ ហោះហើរសៀមរាប។ ក្នុងឆ្នាំនេះផ្លូវហោះ ហើរសៀមរាប បានដឹកជញ្ចូន អ្នកដំណើរចំនួនជាមធ្យម ៨០%នៃអ្នក ដំណើរសរុប។

យើងពិតជារីករាយណាស់ក្នុង ការប្រកាសបើកជើងហោះហើរបន្ថែមពីសៀមរាប ទៅបាងកកពី ២ ជើងក្នុង មួយថ្ងៃទៅ ៣ជើងក្នុង មួយថ្ងៃនៅខែធ្នូ ឆ្នាំនេះ។ យើងខ្ញុំសង្ឃឹមថាការ បន្ថែមសេវាកម្ម ហោះហើរនេះ នឹងជួយបំពេញ តម្រូវការដែលមានការ កើនឡើងនិងផ្តល់ ជូនភ្ញៀវទាំងអស់ នូវជម្រើសដ៏ ប្រសើរជាមួយនឹងពេលវេលាហោះហើរ ហើយយើងខ្ញុំ ក៏អាចផ្តល់ជូន នូវការភ្ជាប់ជើង ហោះហើរ រវាងបណ្តាញ ហោះហើរ AirAsia អោយកាន់តែប្រសើរឡើង។

បន្ថែមជាមួយការផ្តល់ជួនពិសេសនេះ អតិថិជនរបស់ AirAsia ទាំងអស់ដែលជ្រើសរើសធ្វើ ដំណើរជា មួយ ជើងហោះ ហើរថ្មីនេះនឹង ទទួលបានតំលៃពិសេស ក្នុងមួយជើងចាប់ ពី ២២ដុល្លា សហរដ្ឋអាមេរិក សំរាប់ការកក់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២ខែវិច្ឆិកា។ រយៈពេលធ្វើដំណើរ ចាប់ពីថ្ងៃទី ១ខែធ្នូឆ្នាំ ២០១៤រហូតដល់ថ្ងៃទី ៣០ខែមេសា ឆ្នាំ២០១៥។ 

អតិថិជនទាំងអស់ក៏អាចជ្រើសរើសយកសេវាកម្ម Fly-Thru ដែលរួមបញ្ចូលការភ្ជាប់ជើង ហោះហើរ ទៅកាន់ទិស ដៅមួយចំនួន ដូចជាឈៀងម៉ៃ ភូកេត ក្រាក់ប៊ី យ៉ាំងហ្គូន ម៉ាកាវ សាំងហ្គាពួរ តូក្យូ អូសាកា តាមរយៈ បាងកក។ សេវាកម្ម Fly-Thru អនុញាតអោយ អតិថិជន ជាវជើងហោះហើរពីរ ជាប់គ្នាដោយ ធ្វើការតភ្ជាប់តាមរយៈបាងកក។

ព៍ត័មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.airasia.com

តារាងជើងហោះហើរសៀមរាប-បាងកក:

ផ្លូវហោះហើរ

លេខជើងហោះហើរ

ម៉ោងចេញដំណើរ

ម៉ោងទៅដល់

ចំនួនជើងហោះហើរ

សៀមរាប-បាងកក

FD 611

12:15

13:25

រាល់ថ្ងៃ

 

FD 619

21:45

22:50

រាល់ថ្ងៃ

 

FD 615 (ថ្មី)

16:30

17:25

ច័ន្ទ អង្គារ ពុធ

 

 

15:45

16:40

ព្រហស្បតិ៍

 

 

17:15

18:10

សុក្រ

 

 

16:05

17:00

សៅរ៍ អាទិត្យ

បាងកកសៀមរាប

FD 610

10:20

11:30

រាល់ថ្ងៃ

 

FD 618

20:00

21:00

រាល់ថ្ងៃ

 

FD 614 (ថ្មី)

14:50

15:45

ច័ន្ទ អង្គារ ពុធ

 

 

14:05

15:00

ព្រហស្បតិ៍

 

 

15:35

16:30

សុក្រ

 

 

14:25

15:20

សៅរ៍ អាទិត្យ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]