អង់គ្លេស៖ កាំភ្លើងបុរាណមួយគូ មានអាយុ ប្រមាណ ៣៥០ ឆ្នាំ ធ្លាប់បាន ក្រុមកងទ័ព ណាស៊ីស (Nazis) លួចពីគ្រួសារ Rothschild នៅកំឡុង សង្គ្រាមលោក លើកទី២ នោះ ពេលនេះត្រូវ គេដាក់លក់ ក្នុងតំលៃ ដ៏ថ្លៃ គឺជាង ១២០,០០០ ដុល្លារអាមេរិក។

កាំភ្លើងដ៏ប្រណិតនេះ ពីដំបូងឡើយ ជាកម្មសិទ្ធិ របស់ក្រុមគ្រួសារ Rothschild (ក្រុមអភិជនដែលមាន ប្រភពដើម មកពីប្រទេសអាល្លឺម៉ង់) ដែល ពួកគេបាន ប្រមូលយកមកទុក នៅទីក្រុង Vienna ប្រទេស អូទ្រីស។ នៅកំឡុងពេល សម័យហ៊ីត្លែ កងកម្លាំងណាស៊ីស របស់ហ៊ីត្លែ បានចូលវាយ ឆ្មក់ លុកលុយ ក្នុងភូមិគ្រឹះរបស់លោក Baron Louis Von Rothschild ដែលជាសមាជិក ប្រធានធនាគារ មួយនាពេលនោះ ហើយលោក Baron Louis Von ផ្ទាល់ និង ប្អូនប្រុស របស់គាត់ ត្រូវបានគេ ចាប់ដាក់គុកផងដែរ។

មានវត្ថុបុរាណមាន តំលៃជាច្រើន ដែលកងទ័ព ណាស៊ីសរបស់ ហ៊ីត្លែ លួចយកទៅ ដោយក្នុងនោះ ក៏មានកាំភ្លើង បុរាណប្រវែង ២១អ៊ីញ ដែលផលិត តាំងពីឆ្នាំ ១៦៧០ ដែលគេលួចក្នុងបំណង បំរុង យកវា ទៅទុកក្នុងសារមន្ទីរ មួយកន្លែង ឈ្មោះថា Führermuseum ដែលជាគំរោង របស់ ហ៊ីត្លែ។ ក្រោយមកទៀត កាំភ្លើងមួយគូនេះ ត្រូវបានទាហាន អាមេរិករកឃើញ និង បញ្ជូនត្រឡប់ ទៅកាន់ប្រទេស អូទ្រីសវិញ ហើយត្រូវបាន ប្រគល់ជូន ទៅឲ្យក្រុមគ្រួសារ Rothschild ដែលជាម្ចាស់ដើម របស់វា ក្នុងឆ្នាំ ១៩៩៩។

កាំភ្លើងដៃ ប្រភេទ Pistol នេះ ត្រូវបានផលិតឡើងដោយ បុរសម្នាក់ឈ្មោះ Pietro Manani ក្នុងកំឡុងឆ្នាំ ១៦៧០ ហើយពេលនេះ វាត្រូវបាន គេដាក់ដេញថ្លៃ នៅ Bonhams នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ អ្នកជំនាញ និយាយថា កាំភ្លើងនេះ មានតំលៃ នៅត្រង់អាយុកាល របស់វា ជាមួយ ការរចនា និង ពិសេស គឺការ បាញ់ត្រង់របស់វា ផងដែរ៕

កងកម្លាំងណាស៊ីសរបស់ហ៊ីត្លែ


គំរោងសារមន្ទីររបស់ លោក ហ៊ីត្លែ ដែលមានឈ្មោះថា Führermuseum




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]