ឥណ្ឌូនេស៊ី៖ ស្ត្រីជនជាតិ អូស្ត្រាលីម្នាក់ បានឈឺពោះ សម្រាលកូន ក្នុងកំឡុងពេល កំពុងហោះហើរ នៅលើ ជើងយន្តហោះ MH135 របស់ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ពីទីក្រុងកូឡាឡាំពួរ ឆ្ពោះទៅកាន់ ទីក្រុង Brisbane  ប្រទេសអូស្ត្រាលី ប៉ុន្តែជាអកុសល ទារកក្នុងផ្ទៃ ២៤ សប្តាហ៍ បានដាច់ខ្យល់ ស្លាប់តាមផ្លូវ នៅមុនពេល បញ្ជូនទៅដល់ មន្ទីរពេទ្យ។

តាមសារព័ត៌មាន ដដែល បានឲ្យដឹងទៀតថា ជើងហោះហើរ MH135 ផ្ទុកអ្នកដំណើរ ១៧៨ នាក់ ត្រូវបង្ខំចិត្ត ចុះចតជាបន្ទាន់ នៅព្រលាន យន្តហោះ ទីក្រុង Denpasar ស្ថិតនៅកោះប៉ាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ សុក្រ កន្លងទៅ នាវេលាម៉ោង ប្រមាណជា ២ នឹង ១០ នាទី រសៀល ម៉ោងនៅក្នុងតំបន់។ បន្ទាប់មក ស្ត្រីជនជាតិអូស្ត្រាលីម្នាក់នោះ ក៏ត្រូវបញ្ជូនបន្ទាន់ ទៅកាន់ មន្ទីរពេទ្យ Kasih Ibu ប៉ុន្តែជាអកុសល ទារកក្នុងផ្ទៃ បានសម្រាល នៅតាមផ្លូវ ហើយក៏បានដាច់ខ្យល់ស្លាប់។

«ពួកយើងប៉ាន់ ប្រមាណថា ទារកក្នុងផ្ទៃ ទំនងជាសម្រាល ក្នុងចន្លោះប្រមាណ ជា ១ ទៅ ១ ម៉ោងកន្លះ នៅមុនពេល បញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកឯជនរងគ្រោះ បានសម្រាកព្យាបាល និងចេញពី មន្ទីរពេទ្យ នៅកំឡុងម៉ោង ៩ យប់» នេះបើតាមសម្តី របស់ លោកស្រី Kasih Ibu ប្រធានសេវាកម្ម សុខាភិបាល។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរ MH135 ក៏បានហោះ ចេញពី ទីក្រុង Brisbane នៅវេលាម៉ោង ៤ នឹង ១៤ នាទីរសៀល បន្តឆ្ពោះទៅកាន់ ទីក្រុង Brisbane ប្រទេសអូស្ត្រាលី៕



ប្រភព៖ ដេលីម៉ែល 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]