ប្រិយមិត្ត ប្រហែលជា បានជ្រាបហើយថា នាឡិកា ក្លែងក្លាយត្រូវបាន ដាក់លក់ ពាសពេញទីផ្សារ ហើយលក់ ក្នុងតម្លៃប្រហាក់ប្រហែលនឹង នាឡិកា ពិតប្រាកដ និង មានគុណភាពខ្ពស់ និងបានធ្វើឲ្យ មនុស្សមួយចំនួន ត្រូវខាតបង់ប្រាក់ជាច្រើន ព្រោះតែទិញ ប៉ះចំនាឡិកាក្លែងក្លាយ។យ៉ាងណាមិញ ប្រិយមិត្តប្រាកដ ជាចង់ដឹង ជាក់ជាមិនខាន ថាតើ មានវិធីណាខ្លះ ដើម្បីដឹងថា នាឡិកានោះក្លែងក្លាយ ឫ ពិតប្រាកដ។ ខាងក្រោម គឺជាគន្លឹះ មួយចំនួន ដើម្បីកត់សម្គាល់ នាឡិកាក្លែងក្លាយ និង វិធីជៀសវាងកុំឲ្យទិញចំ នាឡិកាក្លែងក្លាយ៖

-ធ្វើការស្រាវជ្រាវ៖ មុនពេលដែលអ្នក សំរេចចិត្តទិញ នាឡិកាថ្លៃៗ អ្នកគួរតែ ធ្វើការស្រាវជ្រាវ ពីម៉ាក និងម៉ូដែល របស់នាឡិកា ដែលអ្នក ចង់ទិញនោះ។ យ៉ាងណាមិញ អ្នកជំនាញ លោក Gordon បានផ្តល់វិធីងាយៗ ៥ យ៉ាង ដើម្បី កត់សម្គាល ពីនាឡិកា ពិតប្រាកដ និងក្លែងក្លាយ ៖

១. វត្ថុធាតុដើម ៖ សំរាប់នាឡិកា ក្លែងក្លាយ វាតែងតែ មានពណ៌ស្លេក ជាងនាឡិកា ពិតប្រាកដ។ ឧទាហរណ៍ថា ប្រសិនបើ នាឡិកាមាស គឺវាគួរតែមាន សញ្ញាសំគាល់ ថាវាជាមាសពិត ដែលអ្នក គួរតែយកវា ទៅពិនិត្យ ថាវាជាមាសពិត ឫ យ៉ាងណា។

២. ទម្ងន់ ៖ នាឡិកាក្លែងក្លាយ ជាធម្មតា គឺធ្វើឡើង ដោយវត្ថុធាតុ ដើមថោកៗ ដូច្នេះវាតែងតែ មានទម្ងន់ស្រាល ជាងនាឡិកា ពិតប្រាកដជានិច្ច។

៣. ប្រភេទមុខនិងចម្លាក់ ៖ ចម្លាក់ នៅលើនាឡិកា ក្លែងក្លាយ ជាទូទៅ តែងតែ មានជំរៅជ្រៅ និងមើលទៅច្បាស់ៗ ជាង នាឡិកា ពិតប្រាកដ។ ចំនែកឯ មុខនាឡិកាវិញ តែងតែ មានភាពខុសគ្នា ទៅតាមទំហំ និង ទំរង់ របស់នាឡិកាដែរ។

៤. ដំនើរការរបស់នាឡិកា ៖ រឿងដែលសំខាន់បំផុត សំរាប់កត់សម្គាល់ រវាងនាឡិកា ក្លែងក្លាយ ឫ ពិតប្រាកដនោះ គឺដំនើរការ របស់នាឡិកា។ នាឡិកាក្លែងក្លាយគឺ មិនមានដំនើរការល្អ ដូចជា នាឡិកាពិតប្រាកដទេ ដូច្នេះអ្នកអាច ឲ្យអ្នកជំនាញ ធ្វើការពិនិត្យលើនាឡិកា និង ម៉ាស៊ីន របស់នាឡិកា ដើម្បីបញ្ជាក់ឲ្យច្បាស់ផងដែរ។

៥. សំលេង ៖ វិធីមួយទៀត ដើម្បីដឹងពី ដំនើរការ របស់នាឡិកា ល្អ ឫមិនល្អ គឺយើងអាច ពិនិត្យ លើសំលេងរបស់វា។ នាឡិកាក្លែងក្លាយ គឺតែងតែ មានសំលេងដើរតិចៗ ជាងនាឡិកា ពិតប្រាកដ។

-ឯកសារបញ្ជាក់ ៖ មិនមែន គ្រប់ហាងលក់នាឡិកា គុណភាពខ្ពស់ ទាំងអស់ សុទ្ធតែមាន ឯកសារបញ្ជាក់ថា វាជា របស់ពិតប្រាកដទេ ប៉ុន្តែ ប្រសិនបើ វាមានឯកសារ បញ្ជាក់នោះ អ្នកនឹងមាន ទំនុកចិត្តហើយ លែងបារម្ភទៀត។ ឯកសារបញ្ជាក់នេះ ទៀតសោត អាចឲ្យអ្នកដឹង ពីប្រវត្តិ នៃនាឡិកា និង អាចបញ្ជាក់ថា វាជារបស់ពិតប្រាកដ និង អាចមានតម្លៃ ខ្ពស់នាពេលខាងមុខ ទៀតផង។

-សិក្សាពីប្រវត្តិ របស់ម្ចាស់ នាឡិកាដើម ៖ ប្រសិនបើអ្នកទិញនាឡិកា ដែលមានគុណភាពខ្ពស់ មួយទឹក អ្នកគួរតែសួរ អ្នកលក់ពី ប្រវត្តិ របស់ម្ចាស់នាឡិកានោះ។ ប្រសិនបើអ្នកលក់ មិនប្រាប់អ្នកទេ នោះគឺជា សញ្ញាមួយ មិនល្អហើយ។ អ្នកគួរតែសួរថា តើអ្នកណា ជាអ្នកប្រើវាពីមុន ឫ ក៏វាត្រូវ បានគេប្រើប្រាស់ នៅឯណា។

-តម្លៃថោក ៖ ប្រសិននាឡិកា ដែលអ្នក បម្រុងនឹងទិញនោះ មានតម្លៃថោកជាង តម្លៃដែលគេដាក់លក់ ទូទៅនោះ អ្នកគួរតែប្រយ័ត្នផងដែរ ហើយសួរខ្លួនឯងថា ហេតុអ្វីបានជាវា ថោកដូច្នេះ។ ម្យ៉ាងវិញទៀត មិនត្រូវទិញនាឡិកា ក្នុងពេលលឿនពេកទេ គឺត្រូវធ្វើការស្រាវជ្រាវ ទៅលើចំនុចទាំង ៥ យ៉ាងដែលបានរៀបរាប់ខាងលើ។

ទាំងនេះ គឺជាគន្លឹះមួយចំនួន ក្នុងការកត់សម្គាល់នាឡិកាក្លែងក្លាយ និងវិធីជៀសវាង ទិញចំនាឡិកាក្លែងក្លាយ ៕

រូបតំណាង

ប្រភព៖ Businessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]