កោះកុង ៖ នៅវេលាម៉ោង ៤០,១៥នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ មន្ទីរកិច្ចការនារីខេត្ដ បានរួម សហការ ជាមួយប៉ុស្ដិ៍រដ្ឋបាល សង្កាត់ដងទង់ បានជួយស្ដ្រីម្នាក់ និងកូនប្រុសម្នាក់ អាយុ ១១ខែ ដែលជាជន ជាតិឥស្លាមឱ្យរួចផុតពីការបង្ខាំងទុករបស់ប្ដី និងម្ដាយក្មេកដោយមិនឱ្យជួបសាច់ញាតិ ព្រមទាំងយកកូនប្រុស ទៅមិនឱ្យជួបម្ដាយទៀតផង ។

ការចុះជួយរំដោយស្ដ្រី រងគ្រោះនេះត្រូវបានដឹកនាំ ដោយលោកស្រី ឡុង សុម៉ាម៉េត អនុប្រធានកិច្ចការនារី និងមន្ដ្រី នៅក្រោមឱវាទ និងមានការចូលរួមសហការ ជាមួយនគរបាលប៉ុស្ដិ៍ សង្កាត់ ដងទង់ទៀតផង ។

ស្ដ្រីរងគ្រោះដោយសារប្ដី និងម្ដាយក្មេកបង្ខាំង មិនឱ្យជួបសាច់ញាតិនោះ មានឈ្មោះ មីហ្វា អ៊ីសាល ភេទស្រី អាយុ ២២ឆ្នាំ និងកូនប្រុសម្នាក់អាយុ១១ខែ មានទីលំនៅភូមិចាថ្មី ឃុំអណ្ដូងស្នា ស្រុក រលាប្អៀរ ខេត្ដកំពង់ឆ្នាំង ចំណែកប្ដីឈ្មោះ សូ ម៉ាត់ម៉ីន អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរ ភូមិន្ទ ខេត្ដកោះកុង។

ស្ដ្រីរងគ្រោះបានរៀបរាប់ប្រាប់នូវហេតុការណ៍ ដែលកើតឡើងប្រាប់សម្ថតិកិច្ច នៅមុខប្ដី និងម្ដាយក្មេក ដែល សមត្ថកិច្ច ហៅមកធ្វើការ ដោះស្រាយនោះថា នាងបានរៀបការស្រប ច្បាប់ ហើយមានចំណង ដៃរហូត បានកូន ១ដែលទើបអាយុ១១ខែ ហើយប្ដីនាងបានវិលត្រឡប់ ពីខេត្ដកំពង់ឆ្នាំង មកនៅខេត្ដ កោះកុង មុនហើយនាង ដែលជាភរិយា ក៏បានធ្វើដំណើរ មកតាម ក្រោយពេលមក បានជួបប្ដី បានរយៈពេល ប៉ុន្មានថ្ងៃ ប្ដីនាង និងម្ដាយ ក្មេកចាប់ផ្ដើមរករឿង ហើយទាមទារ យកកូនដែលលក់ នៅឯស្រុក មកនៅខេត្ដ កោះកុងវិញ តែនាងមិនព្រម ទទួលពាក្យ នេះឡើយ។ ពេលនោះប្ដី និងម្ដាយក្មេកនាង ចាប់ផ្ដើម រិតបន្តឹង មិនឱ្យនាង ទៅណាទេ ហើយយក កូននាងមិនឱ្យ ជួបនាងទៀត ហើយមិនឱ្យនាងនិយាយ ទូរស័ព្ទទៅ ឪពុកម្ដាយ នៅឯស្រុក ដើម្បីឱ្យគាត់ បានដឹងពី ហេតុនេះឡើយ ។

ស្ដ្រីរងគ្រោះបានបន្ដថា ដោយទ្រាំនៅទង្វើ ប្ដី និងម្ដាយក្មេកមិនបាននាងលួចចេញពីផ្ទះ ទៅផ្ទះបងប្អូន នៅជិត ខាង ហើយពេល ចេញមក នាងបានចេញត្រឹមតែខ្លួនទេអ្វីៗ មិនយកចេញទេ ព្រោះគេ ចាំមើល រហូតតែ នេះជា សំណាងល្អណាស់ ដែលនាងបាន ចេញមករួច នៅពេលមានឱកាស ។ ពេលនោះ នាងបានទូរស័ព្ទ ទៅឱពុក នៅឯស្រុក ហើយឪពុកនាង បានទូរស័ព្ទមក កិច្ចការនារីខេត្ដ ដើម្បី ជួយរំដោះនាង នឹងយក កូននាងមកវិញ តែ បំណងរបស់នាង បានទទួល លទ្ធលផលល្អ មានការជួយ អន្ដរាគមន៍ ពីលោកស្រី ឡុង សុម៉ាម៉េត និងសមត្ថកិច្ច ភ្លាមៗ ។

លោកស្រី ឡុង សុម៉ាម៉េត បាននិយាយឲ្យភ្នាក់ងារ ដើមអម្ពិលដឹងថា ការជួយរំដោះនារីរងគ្រោះនេះ បានភ្លាមៗ លោកស្រី បានទទួលព័ត៌មាន លោកខាងមន្ទីរជួយអន្ដរាគមន៍ ដែល មានស្ដ្រី មានកំពុង រងគ្រោះ ដោយសារប្ដី និង ម្ដាយក្មេកបង្ខាំង មិនឱ្យនាងទៅចេញពីផ្ទះ និងយកកូនរបស់ នាងមិនឱ្យ ជួបមុខម្ដាយទៀត ហើយប្រាប់ពីចំណុច លោកស្រីទៅ ដល់ភ្លាមជាមួយ សមត្ថកិច្ច ហើយបាននាំ នាងចេញពីផ្ទះ ដោយមានការ ឯកភាព ពីប្ដី និងម្ដាយក្មេក នាង ហើយលោកស្រី បានជូននាងទៅ រករថយន្ដធ្វើ ដំណើរទាំងយប់ ទៅស្រុកវិញ ហើយធ្វើដំណើរ ទាំងយប់នេះ ជាបំណងរបស់នាង ទេចង់ទៅតែប៉ុណ្ណោះ គ្មានអ្នកណាបង្ខំនាងទេ ព្រោះនាងចង់ជួប ឪពុកម្ដាយនាង នៅឯស្រុក ហើយក៏មានជួយថ្លៃសេ វាពីមន្ដ្រីលោក ស្រីខ្លះដែរ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]