សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដុំមាសទំងន់ជិត៣គីឡូក្រាម និងមានទំហំ ធំបំផុតមួយដុំ ត្រូវបានគេរកឃើញ នៅភាគខាងជើង នៃរដ្ឋ California សហរដ្ឋអាមេរិក និងត្រូវបានគេដាក់លក់ តម្លៃរាប់សែនដុល្លារ។

ដុំមាសមួយដុំនោះ មានទំងន់រហូតដល់ទៅ ២.៧គីឡូក្រាម និងមានទំហំធំបំផុត ត្រូវបានគេរកឃើញ នៅក្នុងតំបន់មាសប្រវត្តិសាស្រ្តមួយ ស្ថិតនៅភាគខាងជើង នៃរដ្ឋ California សហរដ្ឋអាមេរិក ហើយលក់បាន ក្នុងតម្លៃ៣៥០,០០០ដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា ដុំមាសដ៏ធំសម្បើមមួយដុំនោះ ត្រូវបានដាក់បង្ហាញ នៅក្នុងកម្មវិធី បង្ហាញវត្ថុបុរាណ the San Francisco Fall Antiques Show នៅក្បែរកំពង់ផែ Fort Mason ក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ លោក Don Kagin ដែលជាឈ្មួញ នាំយកដុំមាសនោះ មកដាក់លក់ដេញថ្លៃ បាននិយាយថា គាត់សង្ឃឹមថា ដុំមាសនោះអាចលក់បាន តម្លៃចាប់ពី ២១៨,០០០ឡើងទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ដុំមាសមួយដុំនោះ ត្រូវបានលក់ក្នុងតម្លៃ ៣៥០,០០០ដុល្លារ។

យ៉ាងណាមិញ មានមនុស្សជាច្រើន មកពីជុំវិញសហរដ្ឋអាមេរិក បានធ្វើដំណើរមកចូលរួម នៅក្នុងកម្មវិធីនោះ ដើម្បីបានឃើញ ដុំមាសដ៏ធំសម្បើម និងធំបំផុត ដែលកន្លងមក មិនធ្លាប់មាន៕

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]