ចិន៖ ជាងគំនូរជនជាតិចិន ម្នាក់ពិតជា មានសមត្ថភាពពិសេសខុសប្លែកពីគេមែន ដោយគាត់ មិនប្រើដៃគូរ រូបភាព បែរជា ប្រើអណ្តាត ធ្វើជា ដងជក់ ដើម្បីគូរ រូបភាព ទៅវិញ ។

លោក Han Xiaonming វ័យ ៣៥ឆ្នាំ ជាជាងគំនូរម្នាក់ បាន បង្កើតបច្ចេកទេសថ្មីមួយ ដោយ ប្រើប្រាស់ អណ្តាតជំនួសដងជក់ ដើម្បីគូររូបភាព។ ចំពោះ គំនិតនេះ បានកើតមានឡើង ខណៈពេល ដែលគាត់ បានគូរគំនូរ ដោយប្រើដៃជក់ជ្រលក់ ទឹកថ្នាំធ្វើពីទឹកស្ករ ដែលវាជា វិធីគូររូបបែប បុរាណរបស់ជនជាតិ ចិន។ ក្រោយមក ពេលគាត់គូររូបភាព ជាមួយទឹកស្ករ នេះយូរៗ គាត់ក៏បាន ភ្លក់រសជាតិ ទឹកស្ករនោះ ហើយគាត់ ចាប់ផ្តើមជក់ ចិត្តនឹងរសជាតិទឹកស្ករ ។ បន្ទាប់មក គាត់បានឈប់ ប្រើប្រាស់ដងជក់ ដើម្បីគូរ ក៏កើតជា គំនិតគូររូបភាព ប្តូរទៅជាប្រើ អណ្តាត ជាឧបករណ៍ មក ជ្រលក់ទឹកថ្នាំ ដោយមិនចាំ បាច់ប្រើប្រាស់ ដងជក់គូររូបភាព នោះឡើយ ។

ដោយការគូរគំនូរ ខុសពីគេបែបនេះ លោក Han ត្រូវបានទទួលបានការចាប់អារម្មណ៍ពេញ ប្រទេសចិន។ គាត់បច្ចុប្បន្ន ធ្វើ ដំណើរ ជុំវិញ ប្រទេសចិន ដើម្បីធ្វើការបង្ហាញពីវិធីសាស្ត្រគូររូបភាព ដោយប្រើ អណ្តាតរបស់គាត់។

ចំពោះក្នុងរូបភាពខាងក្រោមនេះ បានបង្ហាញ ខណៈពេល គាត់កំពុងបានទេពកោសល្យគូររូបភាព ដោយប្រើ អណ្តាត ជំនួសដងជក់  នៅក្នុង ទីក្រុង Hangzhou ខេត្ត ចឺជាំង។ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា នៅពេលមុនគាត់គូររូប  គាត់បាន យកអណ្តាតគាត់ទៅ ជ្រលក់ចូល ក្នុង ទឹកស្ករ នាំ ឲ្យ មានការចាប់អារម្មណ៍ ពីមនុស្សបានចោម រោមមើលជាច្រើន។ បន្ទាប់មកគាត់ក៏ ប្រើអណ្តាតយក ទៅគូរនៅលើ ក្រដាសតែម្តង ។  គាត់អាចគូររូប បាន ចំនួន ពីរផ្ទាំងក្នុង រយៈពេល ៤០នាទី ក្រោយពី គាត់រួចហើយនោះ គាត់បានលក់គំនូរទាំងនោះ ជូនដល់អ្នកដែល ពេញចិត្តគំនូររបស់គាត់ផងដែរ ។  

យ៉ាងណាមិញ បើយោងទៅតាមសំដី លោក Han បាននិយាយថា នៅពេលដែលគាត់ ប្រើប្រាស់ អណ្តាត ដោយសមស្រប គឺវាប្រយោជន៍ ដល់គាត់ ព្រោះវា អាចបង្កើតឲ្យមានភាពខុសប្លែក ពីជាង គំនូរឯទៀត។ គាត់ក៏ប្រាប់បន្តថា គាត់មាន អារម្មណ៍ល្អថា ការគូររូប ដោយប្រើ អណ្តាត គឺមានផ្តោត អារម្មណ៍ទៅ លើក្រដាស ច្រើនជាង ការប្រើប្រាស់ ជក់ទៅគូររូប ហើយ គាត់ក៏អាច ភ្លក់រសជាតិ ទឹកថ្នាំដ៏ធ្ងាញ់ដែល គាត់ចូល ចិត្តទៀតផង ៕

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]