ភ្នំពេញៈ សម្រាប់ឆាកជីវិតរបស់ តារាចម្រៀងប្រុសស្រី លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា ក្រោយពីរៀប ការចាប់ដៃគ្នា សាងគ្រួសារ អស់រយៈពេលជិត ១០ឆ្នាំមក ពួកគេមិនធ្លាប់បានបង្ហាញ ឲ្យមហាជនដឹង ពីភាពរកាំរកូស ក្នុងជីវិតគ្រួសារ ម្តងណាឡើយ ។ លើសពីនេះ តារាប្រុសស្រី មួយគូនេះ ទើបតែសម្ញែងរូបថ ជាច្រើនសន្លឹក បង្ហាញពី សុភមង្គលគ្រួសារ នៅក្នុងថ្ងៃខួប កំណើតកូនប្រុស បណ្តូលចិត្តបង្អួត ទស្សនិកជន និងអ្នកគាំទ្រ ។

ថ្មីៗនេះ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញរូបថត ជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន ដោយបង្ហាញឲ្យ ទស្សនិកជន ឃើញពីភាពផ្អែមល្ហែម ល្អូកល្អឺនរបស់នាង និងគ្រួសារ ខណៈដែលនាង និងស្វាមីបានរៀបចំ ពិធីជប់លៀង ខួបកំណើត ជាលក្ខណៈគ្រួសារ ឲ្យកូនប្រុសគឺ កុមារា ឃុំ រដ្ឋាណាលីដូ គម្រប់ខួប៧ឆ្នាំ ។

ជារៀងរាល់ឆ្នាំ តារាមួយគូនេះ តែងតែរៀបចំ ពិធីជប់លៀង ជាលក្ខណៈគ្រួសារ ឲ្យកូនប្រុសហើយ មូលហេតុ ដែលពួកគេ មិនចង់រៀបចំ ធំដុំចាយទុន រាប់ពាន់ដុល្លារ នោះគឺដោយសារ ស្វាមីភរិយា មួយគូនេះចង់មាន ពេលវេលាសប្បាយ ជុំគ្រួសារជា លក្ខណៈឯកជន មិនចង់ធ្វើឲ្យមានការ ចាប់អារម្មណ៍ភ្ញាក់ផ្អើល ច្រើនឡើយ ។

អស់រយៈពេល ជិត១០ឆ្នាំហើយ ដែលតារាចម្រៀង មួយគូនេះ បានដឹកដៃគ្នា ចូលរោងការ សាងគ្រួសារជាមួយគ្នា ដោយកន្លងមក ស្វាមីភរិយាមួយគូនេះ តែងតែរំលេចរូបថតគ្រួសារ បង្ហាញពីសុភមង្គល និងការស្រលាញ់ យល់ចិត្តថ្លើមគ្នា បង្អួតទស្សនិកជន ជាប់ជានិច្ច ដោយបន្ទាប់ពីពួកគេ ទាំងពីរនាក់ បានរៀបការហើយ គឺពួកគេបាន ទទួលចំណងដៃ កូនប្រុសម្នាក់ ដែលពេលនេះមាន អាយុ៧ឆ្នាំហើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា