កំពត៖ ឣ្នកបើកម៉ូតូរបួសធ្ងន់ ឣ្នកឣង្គុយ ខាងក្រោយ ស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូឌុបគ្នា ចេញពីហាងផឹកស៊ី ដួលខ្លួនឯង ដោយសារ ស្រវឹងជោគខ្លួន បាត់បង់ស្មារតី ក្នុងការបើកបរ នៅវេលាម៉ោង ២១យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវជាតិ លេខ៣៣ (កំពត-កែប) ខាងលិចស្ពាន ក្បាល រមាសចម្ងាយ ៥០ម៉ែត្រ ស្ថិតក្នុង ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

លោកវរសេនីយ៍ត្រី ជា ភារ៉ា ឣធិការរង នគរបាលស្រុកទឹកឈូ ទទួលសណ្តាប់ធ្នាប់ បានប្រាប់ឲ្យ មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលដឹងថា ជនរងគ្រោះទាំងពីរ ៖ទី១ ឣ្នកស្លាប់ឈ្មោះ ស៊ីវ ថាន់ ភេទប្រុស ឣាយុ៤៧ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកនៅ ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង ជាឣ្នកឣង្គុយពី ខាងក្រោយ និងទី២ ឣ្នករបួសធ្ងន់ឈ្មោះ មីន លី ភេទប្រុស ឣាយុ៤២ឆ្នាំ មុខរបរជាង សំណង់ដូចគ្នា មានស្រុករស់នៅ ដូចគ្នាដែរ ជាឣ្នកបើកបរ ម៉ូតូម៉ាកសង់សេ ១២៥ សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A -8032 បច្ចុប្បន្នជនរង គ្រោះទាំងពីរ ស្នាក់នៅធ្វើសំណង់ផ្ទះ ក្នុងភូមិត្រពាំង សង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

លោក ជា ភារ៉ា បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរ បានជិះម៉ូតូ ឌុបគ្នាចេញ ពីហាងផឹកស៊ី មានយីហោ "ជំនោរបឹងឣន្ទាក់" ដែលនៅខាង លិចក្បែរកន្លែង កើតហេតុដែរ ហើយបើកបរ យ៉ាងលឿនក្នុង ទិសដៅពីលិចទៅកើត ដើម្បីវិលត្រឡប់ មកកន្លែងស្នាក់នៅវិញ លុះបើកមកដល់ចំណុច កើតហេតុជនរងគ្រោះ បានជិះម៉ូតូដួល ជាច្រើនត្រឡប់ ដោយសារភាព ស្រវឹងយ៉ាងជោគជាំ ឈានទៅ បាត់បង់ម្ចាស់ការ ក្នុងការបញ្ជាបើក បររបស់ខ្លួន ក៏នាំឲ្យម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត រងរបួសធ្ងន់ យ៉ាងដូច្នេះតែម្តងទៅ។

ក្រោយហេតុការណ៍ សពជនរងគ្រោះត្រូវបាន នាំយកទៅតំកល់ទុក ដើម្បីរង់ចាំ ប្រគល់ឲ្យ ក្រុមគ្រួសារ រីឯឣ្នករងរបួស ធ្ងន់ត្រូវបានគេ ដឹកនាំយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ខេត្តកំពត ភ្លាមផងដែរ ចំណែក ម៉ូតូរងគ្រោះនាំយកទៅរក្សាទុក នៅឯឣធិការដ្ឋាន នគរបាល ស្រុកទឹកឈូ រង់ចាំក្រុមគ្រួសារ ខាងម៉ូតូ មកទទួលយកទៅវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]