រុស្ស៊ី ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់បានជីកផ្នូរចំនួន ១៥០ ដើម្បីស្វែងរកសាកសព ក្មេងស្រីជាង ២០ នាក់ មកស្លៀកបំពាក់ ថ្មីឲ្យ និង ជប់លៀងពិធីខួបកំណើតឲ្យពួកគេ។

បុរសជនជាតិរុស្ស៊ីនេះ មានឈ្មោះ Anatoly Moskvin បាន ជីកយកសាកសព ក្មេងស្រី ដែលមានអាយុ ចន្លោះពី ៣ ទៅ ១២ ឆ្នាំ ដើម្បីបំពេញ បំណងប្រាថ្នារបស់ខ្លួន។ ក្រោយពីជីកយក សាកសព ក្មេងស្រី ទាំងនោះ បានហើយ គាត់បានយក ពួកវាមកផ្ទះ ដោយស្លៀកបំពាក់ ថ្មីឲ្យ។ មិនតែប៉ុណ្ណោះទេ លោក Anatoly ដែលចេះនិយាយ ១៣ ភាសារូបនេះ ថែមទាំងដាក់ ឈ្មោះឲ្យសាកសព ក្មេងស្រីទាំងនោះ និង រៀបចំពិធីខួបកំណើត ឲ្យពួកគេម្នាក់ម្តង ទៀតផង។

លោក Anatoly បានឲ្យដឹងថា គាត់បានចុះទៅកន្លែងបញ្ចុះសព ចំនួន ៧២០ កន្លែងហើយ ដែលលោកបាន ធ្វើដំនើរ ដោយថ្មើរជើង ហើយមានថ្ងៃខ្លះ លោកត្រូវដើរ ចម្ងាយ ៣២ គីឡូម៉ែត្រ ក៏មាន ។ លោកបាន បន្តទៀតថា មូលហេតុដែល ធ្វើឲ្យលោក មានចំណាប់អារម្មណ៍ លើសាកសព ខ្លាំងបែបនេះ គឺនៅពេលដែល លោកមានអាយុ ១២ ឆ្នាំ បានដើរកាត់ពិធី ហែលសពមួយ ដែលពេលនោះ លោកត្រូវ បានគេបង្ខំឲ្យ ថើបសាកសព ក្មេងស្រីអាយុ ១១ ឆ្នាំ។

យ៉ាងណាមិញ ដោយសារតែការកំសាន្ត ចម្លែករបស់លោក បានធ្វើឲ្យប៉ូលីសចាប់ខ្លួន ជាច្រើនដង ច្រើនសារ ប៉ុន្តែប៉ូលីស បានដោះលែងលោកវិញ ដោយសារតែ លោក ត្រូវបានគេពិនិត្យឃើញថា មានជំងឺ ផ្លូវចិត្ត ហើយត្រូវ ដាក់ឲ្យនៅព្យាបាល ក្នុងមន្ទីរពេទ្យ ព្យាបាលជំងឺផ្លូវចិត្តមុនពេល ដែលយក មកកាត់ទោស៕





ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព ៖ Mirror 

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]