អាមេរិក៖ កាលពីប៉ុន្មានសប្តាហ៍មុន ខ្មែរឡូតធ្លាប់បាន ធ្វើការចុះផ្សាយ ស្តីអំពីវីដេអូឃ្លីប មួយដែល ត្រូវបាន គេចែកចាយយ៉ាងច្រើន នៅតាមអនឡាញ ដែលបង្ហាញពីស្ថានភាព គ្រូពេទ្យស្រី នៃទីក្រុង Dallas សហរដ្ឋអាមេរិក ម្នាក់ដែលឆ្លង ជំងឺអ៊ីបូឡា បន្ទាប់ពីមើលថែ អ្នកជំងឺមានផ្ទុក មេរោគមួយនេះ

យ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកគ្រូពេទ្យ ម្នាក់នោះដែល មានឈ្មោះថា Nina Pam ត្រូវបានក្រុម គ្រូពេទ្យ បាន អះអាង ថានាង បានជាសះស្បើយ ពីមេរោគមរណៈ អ៊ីបូឡា នេះហើយ។ ទន្ទឹមនឹង នេះ នាងក៏ត្រូវបាន ប្រជាជនអាមេរិក ជាច្រើនជាពិសេស គឺលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ចូលរួមអបអរ ក៏ដូចជាផ្តល់ ភាពកក់ក្តៅ សម្រាប់រូបនាង ផងដែរ។

Nina បានបញ្ជាក់ ពីអារម្មណ៍ផ្ទាល់ របស់នាង នៅក្នុងសន្នីសិទ កាសែតថា “នេះគឺពេលវេលា សប្បាយ រីករាយ បំផុត ក្នុងមួយ ជីវិត របស់ខ្ញុំ ហើយខ្ញុំក៏សូម អរគុណអ្នករាល់គ្នា រួមជាមួយលោក ប្រធានាធិបតី ដែលបានផ្តល់ភាព កក់ក្តៅបែបនេះ មកដល់ខ្ញុំ។ ម្យ៉ាងវិញទៀត ខ្ញុំក៏សូមអរគុណ ជាពិសេសដល់ លោក Dr. Kent Brantly ដែលគាត់បាន បរិច្ចាគប្លាស្មា (Plasma) របស់គាត់ មកដល់ខ្ញុំ”។


គួរបញ្ជាក់ផងដែរថា ការចូលរួមអបអរ និងផ្តល់ការលើក ទឹកចិត្តចំពោះ គ្រូពេទ្យស្រីម្នាក់នេះ ក៏ព្រោះតែប្រជាជន អាមេរិក មានការកោត សរសើរ ចំពោះវីរភាព របស់នាងដែល ហ៊ានមើលថែ អ្នកជំងឺអ៊ីបូឡា ដំបូងបំផុត ក្នុងសហរដ្ឋអាមេរិក រហូតទាល់តែ ឆ្លងជំងឺនោះ ចូលក្នុងខ្លួនឯង ទៀតផង។ តែយ៉ាងណា ក៏ដោយ ពេលនេះនាង ក៏បានជា សះស្បើយពី ជំងឺកំណាច មួយនេះ រួចទៅហើយ៕

ចុះប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]