រុស្ស៊ី៖ តើ អ្នកធ្លាប់ឃើញ ក្លឹបកំសាន្តរាត្រី បង្កើតនៅលើរថយន្តក្រុងពីមុនមកទេ? នេះជា គំនិតច្នៃប្រឌិត ដ៏ប្លែក របស់សហគ្រិន រុស្ស៊ី បានកែច្នៃរថយន្តក្រុងចាស់ៗ ក្លាយជា ក្លឹបរាត្រីបម្រើសេវាកម្មតាម ផ្លូវថ្នល់ ដ៏ទំនើប និងអស្ចារ្យ ដែលចាត់ទុកថា ធំ និងមាន តម្លៃថ្លៃជាងគេ នៅក្នុងរុស្សី។

បារលើឡានក្រុង(Barbus) ជាក្លឹបកំសាន្តក្រោម ការច្នៃប្រឌិតដ៏ទាក់ទាញមួយ ដែលវាអាច  ផ្តល់ឲ្យ ភ្ញៀវដែល ចង់មកជិះ កំសាន្តក្នុង ក្លឹបឡាន ក្រុងនេះគឺពិតជាប្លែកអារម្មណ៍ ដោយសារ ឡានក្រុងទាំង មូលត្រូវបាន កែច្នៃឲ្យដូច ជាក្លឹបកំសាន្ត ដោយបំពាក់ភ្លឺបារ ចម្រុះពណ៌ លក្ខណៈស្តង់ដា មានទូរទឹកកក  កន្លែងសំរាប់ចាក់ តន្ត្រីនិង កន្លែងរាំ កំសាន្ត ព្រមទាំងកន្លែងអង្គុយសំរាប់ ផឹកស្រាបៀរ និងមានបន្ទប់ ទឹក ក្នុងនេះទៀតផង។

ការច្នៃប្រឌិតដ៏ប្លែកទំនើបនេះ ជាការនឹកឃើញ របស់ សហគ្រិនរុស្ស៊ីវ័យក្មេងពីរបីនាក់ ដែលបាន នឹកឃើញ ប្រើប្រាស់ ឡានក្រុង ចាស់ៗ ដែលគេលែង ប្រើប្រាស់ ឲ្យមានរូបរាងថ្មីក្លាយជា ក្លឹបកំសាន្តលើ ផ្លូវថ្នល់ ដ៏ទំនើបមួយ។ ទោះបីជាទំហំឡាន ក្រុងតូច ប៉ុន្តែពួកគេ នៅតែអាច កែច្នៃសភាព ឡានក្រុង ដូចជាក្លឹបកំសាន្ត ដែលគួរឲ្យទាក់ទាញមួយ ។

យ៉ាងណាមិញ ក្លឹបលើឡានក្រុងនេះ បម្រើសេវាកម្មរាល់រាត្រីតាមផ្លូវនានា ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។ ដោយឡានក្រុងនឹង ទៅយកភ្លៀវចង់ ចូលជិះកំសាន្តតាមចំណាតឡានក្រុងនានា ហើយភ្ញៀវអាចរីករាយ រាំកំសាន្តលើឡានក្រុងនេះ រហូតដល់ ចំណាតពួក គេចង់ឈប់៕

សភាពឡានក្រុងចាស់ៗ មិនទាន់កែច្នៃ


រូបភាពៈ ក្លឹបលើរថយន្តក្រុង បន្ទាប់ពីមានការកែច្នៃដ៏អស្ចារ្យ

តើប្រិយមិត្ត យល់ថាឡូយដែរឬទេ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]