ជប៉ុន ៖ យោងទៅតាម ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា ជីវិតសឹងតែទាំងអស់ នៃ ប្រជាជនជប៉ុន ដែលមាន ប្រមាណ ១២៧ លាននាក់ អាច ប្រឈមមុខ នឹងគ្រោះថ្នាក់ដ៏ធំបំផុត នៃការផ្ទុះ ភ្នំភ្លើង ដ៏ធំសម្បើម ដែលនឹង អាចកើតមាន នៅក្នុងរយៈពេល ១០០ ឆ្នាំខាងមុខទៀត ឬ អាចនិយាយថា ប្រទេសជប៉ុន នឹងអាចបាត់ ពីផែនដី។

តាមរយៈ សាស្រ្តាចារ្យ ផ្នែកវិទ្យាសាស្រ្តផែនដី លោក Yoshiyuki Tatsumi និង សាស្រ្តាចារ្យរងលោក Keiko Suzuki  ប្រចាំនៅ សាកល វិទ្យាល័យ កូបេ បានឲ្យដឹងថា ការផ្ទុះភ្នំ ភ្លើងដ៏ ធំសម្បើម នៅប្រទេសជប៉ុន នឹងអាចកើតឡើង ក្នុងអត្រា មួយភាគរយ នៅរយៈពេល ១០០ ឆ្នាំខាងមុខទៀត ក្រោយពី ពួកគេ បានធ្វើការ វិភាគលើទំហំ និង ភាពញឹកញាប់នៃ ការផ្ទុះភ្នំភ្លើង នៅក្នុងប្រទេស នៃប្រជុំកោះមួយនេះ អស់ រយៈពេល ជាង ១២០,០០០ ឆ្នាំរួចមកហើយនោះ។ គួរបញ្ជាក់ថា កាលពីចុង ខែកញ្ញាមុននេះ មានផ្ទុះភ្នំភ្លើង ដ៏ធំលំដាប់ទី ២ ឈ្មោះថា Ontake  ដែលធ្វើឲ្យ មនុស្សរាប់សិបនាក់ រងរបួសធ្ងន់ និងបាត់បង់ជីវិត។

ជាក់ស្ដែង កាលពីឆ្នាំ ១៩៩៥ ឳកាសដ៏ធំ ក្នុងការរញ្ជួយដីមួយ បានកើតមានឡើង ក្នុងទីក្រុងកូបេ លើកោះ Honshu រួចមកហើយ ដែលជាកោះមួយ មានប្រជាជន ច្រើនជាងគេ ក្នុងប្រទេសជប៉ុន។ ក្នុងរយៈ ពេល ៣០ឆ្នាំ កន្លងមកនេះ ត្រូវបាន គេប៉ាន់ស្មានថា មាន ១ ភាគរយ ប៉ុណ្ណោះ មុននឹង មានការរញ្ជួយដី កំរិត ៧.២ វិចទ័រ ដែលវាបានបំផ្លាញ ទីក្រុងកំពង់ផែ ដ៏ធំរបស់ជប៉ុនមួយនេះ និង បានសម្លាប់មនុស្ស អស់ ជាច្រើនពាន់នាក់ នាពេលនោះ។

សម្រាប់ ការសិក្សាស្រាវជ្រាវ ទៅលើការផ្ទុះភ្នំភ្លើងថ្មីនេះ គឺវាជារឿងមួយ ដ៏សំខាន់ និងពិបាក បំផុត សំរាប់ ប្រទេសជប៉ុន ខណៈប្រទេសនេះ មានអត្រាផ្ទុះភ្នំភ្លើង ច្រើនរហូតដល់ ៧ ភាគរយ ដែលធ្លាប់បាន ផ្ទុះឡើង ក្នុងរយៈពេល ១០,០០០ ឆ្នាំមុន។ តាមអ្នកសិក្សា ស្រាវជ្រាវ បានបន្ថែម ឲ្យដឹងទៀតថា គ្រោះមហន្តរាយ នៅលើកោះ ដ៏សំខាន់ Kyushu ដែលធ្លាប់ររង ការវាយប្រហារដោយ ការផ្ទុះភ្នំភ្លើង ដ៏ធំចំនួន ប្រាំពីរដង ក្នុងរយៈពេល ១២០,០០០ ឆ្នាំ កន្លងមក នឹងអាចក្លាយជា តំបន់ ដែលមានប្រជាជន ៧ លាននាក់ កប់ ទៅដោយលំហូរ នៃកំអែរភ្នំភ្លើង និង ថ្មរលាយ នៅរយៈពេល តែពីរម៉ោងប៉ុណ្ណោះ នា ១០០ ឆ្នាំខាងមុខនេះ។ នៅក្នុងនោះ បានឲ្យដឹងទៀតថា ផេះភ្នំភ្លើង ក៏អាចហោះ ទៅតាមខ្យល់បក់ ឆ្ពោះទៅកាន់កោះ សំខាន់ឈ្មោះថា Honshu ដែលធ្វើឱ្យ ប្រជាជននៅលើ ផ្ទៃប្រទេសទាំងមូល ស្ទើរតែទាំងអស់ សឹងតែមិនអាច រស់នៅបាន ក៏ដូចជា ប៉ះពាល់ទៅដល់ ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធ ដឹកជញ្ជូនដ៏សំខាន់ ផងដែរ។ យ៉ាងណាមិញ វាអាចនឹង គ្មានសង្ឃឹម ក្នុងការ ជួយសង្គ្រោះ ប្រជាជន ប្រហែលជា ១២០ លាននាក់ ដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនធំៗ នៅជុំវិញកោះ Honshu ឡើយ នេះបើតាមការ សិក្សាបានបញ្ជាក់។

គួរបញ្ជាក់ដែរថា ការព្យាករណ៍នេះ ផ្អែកលើការ រកឃើញភូមិសាស្ត្រ ពីការផ្ទុះ នៃមាត់ភ្នំភ្លើង ដ៏ធំមហិមា ដែលលាតសន្ធឹង ទៅដល់ ២៣គីឡូម៉ែត្រ នៅភាគខាងត្បូង នៃ កោះ Kyushu ដែលបានកើតឡើង ប្រហែលជា ២៨,០០០ ឆ្នាំមុន៕

ប្រភព ៖ Asiantown

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]