កូរ៉េខាងជើង៖ មន្រ្តីភ្ញាក់ងារ ទេសចររបស់ កូរ៉េខាងជើងបាន ឲ្យដឹងថា ពេលនេះប្រទេស កូរ៉េខាងជើង លែងទទួល ស្វាគមន៍ភ្ញៀវទេសចរ បរទេស រូបណាឲ្យមកទស្សនាកំសាន្តក្នុងប្រទេស របស់ ខ្លួនទៀតហើយ ខណៈ វិធានការនេះ អនុវត្តឡើងដើម្បី ទប់ស្កាត់ជំងឺ Ebola កុំឲ្យរីករាលដាល ដល់ក្នុងប្រទេស។

Ebola ដែលជាជំងឺផ្ទុះឡើងក្នុង ទ្វីបអាហ្វ្រិកកាល ពីពេលកន្លងទៅ តាមទិន្នន័យដែលប្រកាស បានឲ្យដឹង ដោយអង្គការ សុខភាពពិភពលោក ហៅ កាត់ថា (WHO) ពេលនេះថា វាបានសំលាប់ មនុស្សអស់ ប្រមាណ ៤,៨៧៧ នាក់ហើយ ក្នុងនោះផងដែរ បើតាមការប៉ាន់ស្មានមាន ១០,០០០ ករណីផ្សេងទៀតត្រូវ គេ សង្ស័យថាអាចនឹងឆ្លង។

លោក Gareth Johnson ជាភ្នាក់ងារទេសចរ មួយរូបបានមាន ប្រសាសន៍ថា៖ ពួកយើងទើបតែ ទទួលបានព័ត៌មាន ផ្លូវការ ពីភាគីកូរ៉េ ខាងជើងកាល ពីពេលថ្មីៗនេះថា ប្រទេសកូរ៉ខាង ជើងនឹងលែង ទទួលភ្ញៀវទេសចរ ឲ្យទៅចូលកំសាន្ត ប្រទេសរបស់គេ ទៀតហើយ។

យើងមិនដឹងថា បំរាមនេះនឹងបន្តមានរហូតដល់ពេលណានោះទេ វាស្ថិតនៅលើការសំរេចចិត្តពី ភាគី កូរ៉េខាងជើង ប៉ុណ្ណោះ យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា យើងនឹងអាចរៀបចំ ដំណើរកំសាន្ត សំរាប់ ភ្ញៀវទេសចរ ទៅលេងកូរ៉េខាងជើង ឲ្យបានឆាប់ៗ តាមផែនការ ដែលនៅសល់ក្នុងឆ្នាំ ២០១៤នេះ។ នេះបើតាមការបក ស្រាយរបស់លោក Nick Bonner ភ្ញាក់ងារទេសចរ មួយរូបទៀតរបស់ ក្រុមហ៊ុន Koryo Tours

បើទោះបីជាការបើក មានភ្ញៀវទេសចរ បរទេសមកលេងនៅក្នុងប្រទេសនេះ មិនសូវមានច្រើនក៏ពិត មែន តែការចេញ បំរាមនេះបាន បង្ហាញ ពីការទប់ស្កាត់ មួយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ គូស បញ្ជាក់ថា កាលពីឆ្នាំ ២០០៣ កន្លងទៅប្រទេសកាន់ របបផ្តាច់ការមួយនេះ ក៏ធ្លាប់បិទទ្វារ ហាមឃាត់ សំរាប់វិស័យ ទេសចរណ៍ម្តងដែរ បន្ទាប់ពីមានការផ្ទុះមេរោគ SARS នៅលើពិភពលោក៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]