រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ តារាសម្តែងមានដើមទ្រូងមូលក្លំនាង កុល ដាវី និងតារាចម្រៀង សម្បុរខ្មៅ ស្រអែមទើប តែកា្លយជាតារាប្រចាំផលិតកម្មសាន់ដេ សុខ រក្សា កាន់តែបើក ចំហររឿង ស្និទ្ធស្នាលក្នុងផ្លូវ ស្នេហាជាមួយ គ្នារៀងពេញ មុខមាត់ជាង មុនបន្តិច ។  ខុសពីមុនឲ្យ តែមាន កម្មវិធីធំៗរបស់ សិល្បៈពួកគេ បានបំបែកគ្នានៅឆ្ងាយៗ តែឥឡូវគៀក តែម្តង ។ ទីណាមាន សុខ រក្សា ទីនោះ មានកុល ដាវី រហូតពេលខ្លះ តារាមាន ស្នេហាមួយគូនេះ ក៏ហ៊ាន ព្រលយពាក្យ ប្តីប្រពន្ធពេញមាត់ ទៀតផង នៅពីក្រោយខ្នង មហាជន ដោយមិនទាន់រៀបការ ធ្វើចំណងស្នេហានេះ កាន់តែវិច ត្របាញ់ជ្រៅទៅៗ ។

កុល ដាវី និង លោក សុខ រក្សា បានបង្កើតចំណងស្នេហាជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំមកហើយ ដោយបន្សល់ នូវបណ្តា អនុស្សាវរីយ៍ ផ្អែមល្ហែមជាច្រើន ។  ដំណាក់កាលក្លាយ ជាគូស្នេហ៍នេះ បានកើត ឡើងនៅពេល ពួកគេបានរួមដំណើរ សម្តែងនៅ អាមេរិកជា មួយគ្នាកន្លងមក ដោយបានចង បាច់នូវភាព ផ្អែមល្ហែមច្រើនសន្ឋឹក នៅទីនោះ រហូតឈាន ដល់ស្រុកខ្មែរ ។ លើសពីនេះ ពួកគេថែមទាំង បោះទុនប្រាក់រាប់ សិបដុល្លារ បើកជំនួញ ដោយមានការ សួរយោបល់គ្នា ទៅវិញទៅមក គ្រប់ចំណុចមាន កាយវិការបែបនេះ មិនខុសពី ជីវិតប្តីប្រពន្ធ នៅក្រោមដំបូល ជាមួយគ្នានោះឡើយ ។  ក្នុងសង្គមសិល្បៈ អ្នកណាៗ ក៏ដឹងថា កុល ដាវី និង សុខ រក្សា  ម្នាក់ៗដូច ប្តីប្រពន្ធ ស្របច្បាប់ ទៅហើយ ដោយសារតែទៅ ដល់ណាឃើញពួក គេមា វត្ត មានទាំង គូតែម្តង ។  សូម្បីតែគ្រប់ ចំណុចណា ដែលត្រូវ សម្រេចចិត្តរួមគ្នា ក៏ពួកគេដំអក់មិន យល់ព្រមតែ ឯងបាននោះទេ ត្រូវសួរគ្នា ហោចណាស់ បានទាំង២សំឡេង ទើបអស់ចិត្ត គួរឲ្យច្រណែន។ បើនិយាយពី សុខ រក្សា  វិញ ម៉ាត់ ណាក៏ចាំសួរ ប្រពន្ធខ្ញុំសិន ឲ្យតែមានគេ ទាក់ទងរឿង ការងារ មុខជំនួញ ដូចជាជួល វង់ភ្លេងសម័យ  ឬឆាកតន្ត្រី ក្នុងពិធីជប់លៀង ដែលពួកគេបាន បង្កើតឡើង បន្ថែម ពីលើមុខរបរ ជាម្ចាស់ ភោជនីយដ្ឋាន។

ចំពោះមូលហេតុដែលគេដាក់មន្ទិលសង្ស័យរវាងតារាដែលមហាជនស្គាល់នេះ ត្រូវបាន ស្រីស្អាត កុល ដាវី ច្រានចោល ដោយនាងបាន អះអាងថា «មិនទាន់ដល់ថ្នាក់ស្ទុះទៅដេក ផ្ទះជាមួយ សុខ រក្សា នៅឡើយទេ  ម្នាក់ៗនៅផ្ទះ ផ្សេងៗគ្នានៅឡើយទេ ។  នាងទៅដេក ផ្ទះគេម្តេចនឹងកើត បើមិនទាន់បាន ក្រាបក្បាលដល់កន្ទេលផង នោះ។  សភាពខាងក្រៅយើង ទាំងពីរនាក់មើល ទៅដូចប្តីប្រពន្ធ ទើបរៀបការ តែបើមិនចូលកៀក គ្នាម្តេច មិនបាន បើម្ខាងជាគូ ស្នេហាសង្សារគ្នា មានមុខរបរមុខជំនួញ ជាមួយគ្នា បើមិនសួរនាំគ្នាម្តេចបាន ព្រោះសុទ្ធតែ ជាគំនិតកើតចេញ ពីយោបល់គិតពី ចិត្តរៀងៗខ្លួនយ៉ាង លំបាកនោះ» ។   




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]