ភ្នំពេញ៖ សមត្ថកិច្ចប៉ូលិសស្នងការ និងប៉ូលិសពន្ធនាគារខេត្តរតនគិរី នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៤នេះ កំពុងតែ មមាញឹកក្នុងការ ស្វែងរកអ្នកទោសចំនួន៦នាក់ ដែលបានធ្វើ សកម្មភាពកាត់ ចំរឹងដែកពន្ធនាគារ រត់គេចខ្លួន កាលពីយប់ថ្ងៃទី២៣តុលា។

គេហទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ឆាយ ធី មន្រ្តីស៊ើប អង្កេតអង្គការ អាដហុក ខេត្តរតនគិរី បានឲ្យ ដឹងថា សមត្ថកិច្ចប៉ូលិសស្នងការ និង ប៉ូលិសពន្ធនាគារ ខេត្ត រតនគិរី បានចុះ ធ្វើការ តាមដាន និងស្រាវជ្រាវ ស្វែងរកអ្នក ទោសហែកគុក រត់គេចខ្លួន កាលពីម៉ោង ៣ទាបភ្លឺ ថ្ងៃទី២៣ តុលា ចំនួន៦នាក់។

អ្នកទាំង៦នាក់នោះ មានឈ្មោះ ចាន់ សារស់ , ស៊ី ណូយ , លឹម ស៊ីថា , អ៊ិន ចាន់ធូ , លាស់ សារ៉េត, និង អ៊ុន សុភាព (អ៊ុន សុភាព មិនមានរូបថតទេ)។

ដោយឡែកអ្នកទោសម្នាក់ទៀតត្រូវចាប់បានមកវិញ មាន ឈ្មោះ វន ប្រុស ក្នុងចំណោម អ្នកទោស ៧នាក់នេះ ត្រូវបាន ចោទពីបទ គ្រឿងញៀន និងលួច។

បើតាម លោក ឆាយ ធី អ្នកទោសទាំងនេះ បានប្រើកន្ត្រៃអារកាត់ចំរឹងដែកទំហំ១៦លី ចំនួន ២ដើម និង ជណ្តើឡើង តាមរបងគុកហើយរត់ចេញ ដោយសុវត្ថិភាព។ មន្រ្តីស៊ើបអង្កេតអង្គការ អាដហុក រូបនេះ បានឲ្យដឹងទៀត រយ:ពេល ២ឆ្នាំជាប់គ្នានេះ អ្នកទោសនៅខេត្តរតនគិរី រត់រួច ចំនួន៤លើក គឺមានចំនួន ប្រមាណ២០នាក់ ក្នុងនោះមាន បទឧក្រិដ្ឋ សម្លាប់ រំលោភ ប្លន់ គ្រឿងញៀន និងលួចជាដើម៕





រូបថត អាដហុក (ADHOC) ដោយ៖ ឆាយ ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]