នៅទីបំផុតតារាចម្រៀងដែលឈោងចាប់ភាពល្បីល្បាញក្នុងវិស័យចម្រៀងនៅក្នុងអំឡុង ឆ្នាំ ១៩៩៧ នាង ឆោម និមល បានទទួលសញ្ជាតិអាមេរិកជាផ្លូវការហើយ កាលពីថ្ងៃទី២២ តុលា ២០១៤ បន្ទាប់ពី រូបនាងបានចាក ចេញទៅរស់នៅលើ ទឹកដីមហា អំណាចមួយ នេះអស់រយៈពេល ១៤ឆ្នាំ។

រូបភាពនៃការត្រេកអរបន្ទាប់ពីទទួលបានសញ្ជាតិអាមេរិកនេះ ត្រូវបាន ឆោម និមល បង្ហោះនៅ តាម បណ្តាញ សង្គមហ្វេសប៊ុក ជាមួយនឹងក្តីរំភើប និងការចូលរួមអបអរសាទរពីមិត្តភក្តិរបស់នាង ជាច្រើន ផងដែរ។

ឆោម និមល បានសរសេរសារខ្លីមួយជាភាសារអង់គ្លេសដែលមានន័យជាភាសារខ្មែរថា «ខ្ញុំបានរង់ ចាំថ្ងៃ នេះអស់ រយៈ ពេល១៤ឆ្នាំហើយ។ ថ្ងៃនេះខ្ញុំជាប្រជាជនអាមេរិក វាជាផ្នែកមួយនៃថ្ងៃ ដែលខ្ញុំសប្បាយ រីករាយបំផុត នៅក្នុងជីវិត របស់ខ្ញុំ។ អរគុណអ្នកទាំងអស់គ្នា ដែលបានចំណាយ ពេលដ៏មាន តម្លៃចូលរួម អបអប ជាមួយខ្ញុំ»។

ដោយឡែកសមាជិកនៅក្នុងក្រុម Dengue Fever របស់នាងក៏បានសម្តែងការអបអរផងដែរ ក្នុងនោះ ពួកគេបាន សរសេរសារបង្ហោះ តាមហ្វេសប៊ុកថា ថ្ងៃទី២២ ខែតុលា ឆោម និមល ជាទីស្រឡាញ់ របស់យើងបាន បញ្ចប់ការធ្វើ ដំណើររបស់នាង ១៤ឆ្នាំ ដើម្បីក្លាយ ប្រជាពលរដ្ឋអាមេរិក។ នាងនឹងរក្សា សញ្ជាតិពីរ ដោយមានផ្ទះនៅប្រទេសកម្ពុជា របស់នាង។ ទោះជាយ៉ាងណា នេះគឺជាពេល វេលាផ្ទាល់ ខ្លួនដ៏សំខាន់សម្រាប់នាង ខណៈដែលនាងបាន រីកធំធាត់ពីកុមារ តូចមួយដែល រស់នៅក្នុងជំរំភៀសខ្លួន ទៅជាខ្លាំង ដែលមាន ទេពកោសល្យស្ត្រីគួរ ឱ្យស្រឡាញ់ ដែលបានធ្វើការ យ៉ាងលំបាក ដើម្បីសម្រេច បាននូវក្តីសុបិន្តរបស់នាង។

ឆោម និមល បានកសាងជីវិតរបស់ខ្លួននៅលើវិថីសិល្បៈចម្រៀងចាប់តាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីរូប នាង បានប្រឡង ជាប់ ចំណាត់លេខ១ ក្នុងកម្មវិធីប្រឡងចម្រៀងមួយដែលរៀបចំដោយ ស្ថានីយ ទូរទស្សន៍ អប្សារា ជាមួយនឹង បងប្រុសរបស់ នាង គឺលោក ឆោម ប៊ុនឆុង។ បទចម្រៀង ដែលរឹតធ្វើឲ្យនាង និងបងប្រុស កាន់តែត្រដែតក្នុងវិថីសិល្បៈ កាន់តែខ្លាំង គឺបទ «ថ្ងៃមង្គលយើង» ហើយចាប់តាំងពី ពេលនោះមក នាងក៏មានឱកាស ចេញច្រៀងតាម ឆាកតន្ត្រីនានា និងតែងតែមាន វត្តមានញឹកញាប់ ក្នុងការច្រៀង ឲ្យ ផលិតកម្មក្រៅស្រុក។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]