រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ ទូរស័ព្ទម្នាក់ត្រូវបានសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានហើយ ត្រូវប្រជា ពលរដ្ឋ ចោមស្វាគមន៍ ម្នាក់មួយដៃ ម្នាក់ជើងឡើងទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ កាឡាក់ស៊ី ថេប ពីក្មេងស្រីម្នាក់ កំពុងជិះលើ រឺុម៉កម៉ូតូបាន សម្រចជិះគេចខ្លួន ។ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ៥ និង៤០ នាទីល្ងាច ថ្ងៃទី២៤ តុលា ២០១៤ នៅចំណុច ក្បែរមន្ទីរ ពហុព្យាបាល និងសម្ភពឡាំ ប៊ុនថន ស្ថិតនៅតាម ផ្លូវជាតិលេខ ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ឃីម សុខុម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូរថយន្ត និងទើបចេញពីពន្ធធនាគារ បាន៤ ទៅ៥ ខែ ហើយមានស្រុក កំណើតនៅភូមិច្រេះ ឃុំច្រេះ ស្រុកមេសាង ខេត្ត ព្រៃវែង ។ បច្ចុប្បន្ន ជនសង្ស័យស្នាក់នៅបណ្តោះ អាសន្នក្នុងភូមិ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបាន ជិះរឺុម៉ូតូ ជាមួយឪពុក ម្តាយ ដោយធ្វើដំណើរតាម ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើត ទៅលិច ខណៈមកដល់ ចំណុចកើតហេតុជនរងគ្រោះ បានលើកទូរស័ព្ទ ម៉ាកសាំសុង កាឡាក់ស៊ីថេប មកចុច ស្របពេលនោះ ជនសង្ស័យ បានជិះម៉ូតូស្មាសស៊េរីឆ្នាំ ២០០៥ ពណ៌ខៅ្មមួយ គ្រឿង ពាក់ស្លាកលេខ ថ.៨ ២១២ភព១ ធ្វើដំណើរ ស្របទិសគ្នា ជាមួយរឺុម៉កម៉ូតូ ក្មេងស្រីរងគ្រោះ ។ បន្ទាប់មកជន សង្ស័យក៏បាន ជិះម៉ូតូមក ក្បែរ រឺុម៉កម៉ូតូ ដែលក្មេងស្រី រងគ្រោះជិះហើយ ធ្វើសកម្មភាព ឆក់ទូស័ព្ទ ពីដៃក្មេងស្រីរងគ្រោះបាន សម្រេច រួចជិះម៉ូតូគេចខ្លួន ។ ពេលនោះក្មេង ស្រីរងគ្រោះបាន ស្រែកថា ចោៗ ក៏មានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ច និង ប្រជាពលរដ្ឋជិះ ម៉ូតូដេញចាប់ ជនសង្ស័យ រហូតមកដល់ ចំណុចភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ជនសង្ស័យបាន ដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ច តាមទាន់ ។ ពេលនោះដែរ ប្រជាពលរដ្ឋ ដែលមានគ្នាច្រើន ជាងសមត្ថកិច្ចនោះ បានធ្វើការ ស្វាគមន៍ជន សង្ស័យម្នាក់ មួយដៃម្នាក់ មួយជើង ឡើងទ្រមខ្លួន កុំតែកម្លាំងសមត្ថកិច្ច មកថែមកុំអី ជនសង្ស័យមិន ដឹងទៅជាយ៉ាង ណានោះទេ ចំណែកទូរស័ព្ទ ដៃរបស់ក្មេងស្រីរងគ្រោះត្រូវជន សង្ស័យជិះម៉ូតូដួល បែកខ្ទេចអេក្រង់អស់ ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរដើម្បី នៅប៉ុស្តិ៍នគរបាលរដ្ឋ បាលចោមចៅ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។

ជនសង្ស័យ

ទូរស័ព្ទជនរងគ្រោះ

ម៉ូតូជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]