ខេត្តឧត្តរមានជ័យ ៖ ក្រុមទាហានឈុតខ្មៅថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ក្នុងចំណោម២នាក់ ខណៈពលរដ្ឋ ខ្មែរទាំងនោះ ឆ្លងដែនចូលទៅលួចម៉ូតូ ប្រជាពលរដ្ឋថៃ កាលពីវេលាម៉ោង៣ និង ៣៥ នាទី រសៀល ថ្ងៃទី ២៣ តុលា២០១៤ កន្លង ទៅនេះហើយក្រុម ទាហានឈុតខ្មៅថៃ បានបញ្ជូនសាកសព ពលរដ្ឋខ្មែរប្រគល់ ឲ្យសមត្តកិច្ចកម្ពុជាវិញតាមមាត់ ច្រកទ្វារអន្តរជាតិ អូរស្មាច់នៅ វេលាម៉ោង ៩យប់ ថ្ងៃខែដដែល ស្ថិតនៅ ក្នុង ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។

លោក ជ័យ វាស្នា នាយប៉ុស្កិ៍រដ្ឋបាលអូរស្មាច់បានឱ្យដឹងថា សាកសពពលរដ្ឋខ្មែរ ដែលទាហាន ថៃបាញ់ ស្លាប់ឈ្មោះ ហេង មេងអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកតាឡី ឃុំព្រែក អំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលត្រូវក្រុម ទាហានថៃ បាញ់ស្លាប់នៅ វេលាម៉ោង ៣និង៣៥នាទី រសៀលទី២៣ ខែតុលា ឆ្នាំ២០១៤ ហើយក្រុមទាហានថៃ បានបញ្ជូនសាកសព ខ្មែរមកប្រគល់ ឱ្យសមត្ថកិច្ច កម្ពុជាតាមច្រក អន្តរជាតិអូរស្មាច់ នៅវេលាម៉ោង៩ យប់ថ្ងៃដដែល ។

លោកនាយប៉ុស្តិ៍បានបន្តថា សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យសាកសពពលរដ្ឋខ្មែរ ដែលស្លាប់នោះ ឃើញ មានស្លាកស្នាម ត្រូវគ្រាប់កាំភ្លើង ចំនួន៣គ្រាប់ គឺបាញ់ចំក្បាល១ គ្រាប់ និងខ្លួន មួយគ្រាប់ នឹងត្រូវចំភ្លៅ១ គ្រាប់លោក បានបញ្ជាក់ ថា តាមរបាយការណ៍ របស់ទាហានថៃ បានផ្តល់មកឱ្យ សមត្ថកិច្ច ខាងកម្ពុជាឱ្យដឹងថា មានពលរដ្ឋខ្មែរ ២នាក់បាននាំ គ្នាចូលទៅតាម ច្រកអូរខ្លាឃ្មុំ ប្រមាណ ជាង ៤០០ម៉ែត្រ ពីព្រំដែន ចូលទៅលួច ម៉ូតូអ្នកភូមិថៃ ហើយប្រជាពលរដ្ឋថៃ បានប្តឹងទៅ ទាហានថៃបន្ទាប់ មកក្រុម ទាហានថៃស្ទាក់ បាញ់ស្លាប់ម្នាក់ ចំណែកឯម្នាក់ទៀត បានរត់គេចខ្លួន រួចផុតពី សេចក្តីស្លាប់ បាត់បង់ជីវិត ។ សាកសពពលរដ្ឋខ្មែរ បន្ទាប់ពី បានធ្វើការ ត្រួតពិនិត្យរួច ត្រូវបាន ប្រគល់ទៅឲ្យឪពុក ម្តាយសាច់ញាតិ ឲ្យទៅធ្វើបុណ្យ ទៅតាមប្រពៃណី ។

ពលរដ្ឋខ្មែរចូលទៅលួចម៉ូតូថៃនៅជាប់ព្រំដែនត្រូវទាហានថៃបាញ់ស្លាប់ម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]