រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរយីហោ «ម៉ីងតា» ម្នាក់ បានធ្វើអត្តឃាត ដោយ ចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង ៤៥នាទី ល្ងាចថ្ងៃ ទី២៣ តុលា ២០១៤ ស្ថិតនៅ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវ គេសង្ស័យថា បណ្ដាលមកពីរឿងប្រចណ្ឌប្ដី ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះស្មៀន សុខា អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ កាត់ដេរ (ម៉ីងតា) មានស្រុក កំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ។ ចំណែកបុរសជាប្តីឈ្មោះ មេសា អាយុ ២៤ឆ្នាំ ធ្វើការនៅ រោងចក្រកាត់ដេរ ជាមួយគ្នា ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិខាងលើ ជាមួយម្តាយមីង ។

ប្រភពបន្តថា មុនពេលកើតហេតុ ក្រោយពេលចេញពីធ្វើការនៅរោងចក្រត្រឡប់ទៅ ផ្ទះវិញ ស្ត្រីរងគ្រោះ បានដើរចូល ទៅក្នុងបន្ទប់ មុនប្ដី និងបានយកក្រមាទៅជាមួយផងដែរ ។ ខណៈនោះ បុរសជា ប្តី និងម្តាយមីង បានឃើញដែរ ប៉ុន្តែមិនបាន ចាប់អារម្មណ៍ថា គាត់ចូល ទៅចង.កសម្លាប់ខ្លួននោះទេ ។

លុះក្រោយមក ស្ត្រីជាម្ដាយមីងដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីងូតទឹក ក៏ប្រទះឃើញស្ត្រី រូបនោះ ចង.ក នឹងក្រមា ជាប់ចម្រឹងដែកបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមៗនោះ ប្តីបានស្ទុះ ទៅស្រាយទម្លាក់ ក្នុងគោលបំណង នាំយកទៅសង្គ្រោះ ប៉ុន្តែស្ត្រីនោះបានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]