អាមេរិក៖ ផ្ទះខ្មោចមួយកន្លែង មានទីតាំងក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានគេពិពណ៌នា ថាជាផ្ទះខ្មោច គួរឲ្យខ្លាច បំផុតនៅ លើពិភពលោក ដែលគ្មាននរណាម្នាក់ ឆ្លងផុត ក្នុងផ្ទះខ្មោចនោះ ដោយគ្មាន ភាពភ័យខ្លាចនោះទេ។

Mckamey Manor ជាផ្ទះ ខ្មោចភ័យរន្ធត់ បំផុតមួយ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា បានបង្កើត ឡើងដោយ លោក Russ Mckamey វ័យ៥៥ឆ្នាំ និង មិត្តស្រីរបស់គាត់ នាង Carol Schutz។ អ្នកទាំងពីរ ត្រូវបានដឹងថា ចំណាយលុយជាង ៥០០,០០០ ដុល្លារអាមេរិក ដើម្បីធ្វើឲ្យ កន្លែងនេះក្លាយជា ទីកន្លែងផ្ទះ ខ្មោចកំសាន្ត ដ៏គួរខ្លាចព្រឺ រន្ធត់ ជាងគេបំផុត លើលោក ដោយផ្តល់ឲ្យ អ្នកក្លាហានចង់ ចូលក្នុងផ្ទះ មិនចាំបាច់ ត្រូវចំណាយលុយនោះទេ។

គ្មាននរណាម្នាក់ ក្លាហាន និង យកឈ្នះភាពខ្លាច ដោយចំណាយពេល ៨ម៉ោងក្នុងផ្ទះខ្មោច នេះឡើយ ជាហេតុ ធ្វើឲ្យ មនុស្សជាច្រើន ចង់ចូលសាកល្បង ក្នុងផ្ទះខ្មោចដ៏រន្ធត់នេះ។ ក្នុងនោះថ្មីៗនេះ មនុស្សជាង ២៤,០០០ នាក់ បានចុះឈ្មោះ ដើម្បីចង់សាកល្បង ចំណាយពេល មួយយប់ ក្នុងផ្ទះខ្មោច ដ៏រន្ធត់នេះ ប៉ុន្តែ ពួកគេត្រូវរង់ចាំ ពីព្រោះ សំរាប់ការចូលកំសាន្ត គឺគ្មានការទិញសំបុត្រ និង ការចំណាយលុយ នោះទេ គឺធ្វើការដាក់ពាក្យសុំ ដោយមានការជ្រើសរើស យ៉ាងម៉ត់ចត់ និង មានការចុះកិច្ចសន្យា មុននឹងធ្វើការ ចូលកំសាន្តក្នុងផ្ទះនេះ។ ក្នុងនោះ ផ្ទះខ្មោច បែបកំសាន្ត នឹងបើក នៅថ្ងៃចុងសប្តាហ៍ នឹងអនុញ្ញាតឲ្យ តែមនុស្ស ៤នាក់ ចូលប៉ុណ្ណោះ។

គួរបញ្ជាក់ថា ផ្ទុយពីផ្ទះខ្មោច ក្នុងសួនកំសាន្តធម្មតា អ្នកចូលលេងកំសាន្ត នឹងមានអារម្មណ៍ខ្លាច បែបសប្បាយ រីករាយ ប៉ុន្តែសំរាប់ ផ្ទះខ្មោច Mckamey Manor នេះគឺហាក់ដូចជា បានដើរចូល ផ្ទាល់ក្នុង ខ្សែភាពយន្តរន្ធត់ពិតៗ ដោយសារតែ អ្នកចូលរួម ត្រូវបានស្រោច ដោយទឹក ឈាម ក្លែងក្លាយ មានការបន្លាច ដោយមានសត្វសាហាវ ដូចជា សត្វពស់ ពីងពាង និង ការដាក់ឃុំឃាំង ក្នុងទ្រុង ជាដើម ទៀតផង។ នេះជាហេតុ គ្មាននរណាម្នាក់ដែល អាចឆ្លងផុត ដោយគ្មានភាព ភ័យខ្លាចបានឡើយ៕

ប្រភព៖ ឌេលីម៉ែល

ការចាប់អារម្មណ៍ខ្មែរឡូត៖

ចុះអ្នកមានអបិយជំនឿថា មានព្រលឹងខ្មោចមែនឬទេ? យ៉ាងណាមិញ អាន ៦ចំណុច ដែលបង្ហាញថាផ្ទះ របស់អ្នកមាន ខ្មោចលង ដែលត្រូវបានពន្យល់ដោយ លោក John E.L. Tenny ដែលជាអ្នកដឹកនាំ ក្រុមស៊ើបអង្កេត បាតុភូតចម្លែក នៅក្នុងពិភពលោក។ តោះចង់ដឹងថា មានអ្វីខ្លះ តាមដានទាំងអស់គ្នា៖

១.ពេលនៅស្ងាត់ម្នាក់ឯង មានអារម្មណ៍ថាមាន នរណាម្នាក់កំពុង ទះស្មារបស់អ្នក៖ លោក Tenny បានប្រាប់ថា នេះជារឿងពិតមួយ ព្រោះថារឿងរ៉ាវ ទាក់ទងនឹងព្រលឹង ខ្មោចវាមាន ភាពស៊ាំញ៉ាំច្រើនណាស់ តែយើងអាចសន្និដ្ឋាន បានថា នៅពេលណា ដែលអ្នក មានអារម្មណ៍ ថាមានគេ ទះស្មាអ្នក នៅក្នុងបន្ទប់ស្ងាត់គ្មាន មនុស្សនោះបានន័យថា អ្នកកំពុងតែនៅក្បែរ ព្រលឹងខ្មោចហើយ។

២.គ្រឿងសង្ហារឹម របស់អ្នកផ្លាស់ប្តូរ ទីកន្លែងដោយ ខ្លួនឯង៖ ពេលខ្លះ រឿងហេតុនេះ ក៏មិនមែនបណ្តាល មកពីព្រលឹងខ្មោច ទាំងស្រុងបានដែរ ការផ្លាស់ប្តូរ នៃគ្រឿងសង្ហារឹម នៅក្នុងផ្ទះរបស់អ្នក ក៏អាច បណ្តាលមកពី កម្លាំងខ្យល់ សត្វចិញ្ចឹម ឬក៏សមាជិក គ្រួសារផ្សេងទៀត ដែលពួកគេផ្លាស់ប្តូរ វាដោយអ្នកមិនបានដឹង។

៣. ផ្ទះរបស់អ្នក ធ្លាប់មានមនុស្សស្លាប់៖ នេះគឺជាជំនឿមួយ ដែលថា ឲ្យតែមាន មនុស្សស្លាប់នៅក្នុងផ្ទះ នោះព្រលឹងរបស់ គេនឹងវិលវល់ ក្នុងផ្ទះនេះជានិច្ច ប៉ុន្តែរឿងនេះ មិនមែនត្រូវ ទាំងអស់នោះទេ ព្រោះថាពេលខ្លះ ផ្ទះនេះ មានមនុស្ស ស្លាប់ក៏ពិតមែន តែមិនមានហេតុការណ៍ លងបន្លាចណាមួយ កើតឡើងឡើយ។

៤.លឺសូរសម្លេង ចម្លែកជារឿយៗ៖ យោងតាមការ ស្រាវជ្រាវរបស់ លោក Tenney បានបង្ហាញថា មិនប្រាកដថា ឲ្យតែមានសម្លេង ចម្លែកកើតឡើង នៅក្នុងផ្ទះ សុទ្ធតែមានខ្មោចលង ទាំងអស់នោះទេ។ គាត់បានពន្យល់ថា ពេលខ្លះសម្លេង ខ្យល់ប៉ះទង្គិច ជាមួយនឹងឈើ ឬក៏របស់ផ្សេងៗទៀត ក៏អាចបង្កើតបាន ជាសម្លេងចម្លែកៗ ផងដែរ។

៥.ធុំក្លិនទឹកអប់ ឬក៏ក្លិនអ្វីផ្សេងៗ៖នេះជាការពិត នៅពេលដែលយើង នៅផ្ទះម្នាក់ឯង ហើយមានធុំក្លិន ទឹកអប់ដែល អ្នកចូលចិត្ត ឬក៏ក្លិនខ្លួន មនុស្សដែលបាន ស្លាប់ទៅ នោះបានន័យថា អ្នកកំពុងតែ ត្រូវបានខ្មោចលងហើយ។

៦.ព្រលឹងខ្មោច មាននៅកន្លែង ងងឹតៗក្នុងផ្ទះ៖ជាធម្មតាយើង តែងតែគិតថា ខ្មោចតែងតែនៅ ទីងងឹតក្នុងផ្ទះ ដូចជា បន្ទប់ដាក់ឥវ៉ាន់ ឡៅតឿ ជាដើម តែនេះមិនមែន ជាការពិតឡើយ ប្រសិនបើ ផ្ទះរបស់អ្នក មានខ្មោចមែន ហើយអ្នកត្រូវ ខ្មោចលងមែន ទោះជានៅ កន្លែងភ្លឺ ក៏អ្នកត្រូវពួកវា លងបន្លាចបានដែរ។ ទាំងនេះគឺជា បទពិសោធន៍ ក៏ដូចជា រឿងហេតុ ដែលត្រូវបានមនុស្ស ជាច្រើនអះអាង ថាធ្លាប់បាន ជួបប្រទះហេតុការណ៍ លងបន្លាចទាំងនេះ នៅក្នុងផ្ទះ របស់ខ្លួន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]