អាមេរិក៖ កាលពីថ្ងៃ ព្រហស្បត៍ ម្សិលមិញនេះ តុលាការក្រុង Detroit របស់សហរដ្ឋអាមេរិក បានបើក សវនាការ កាត់ក្តីរឿងដ៏ គួរឲ្យ ភ្ញាក់ផ្អើល មួយ ពាក់ព័ន្ធទៅនឹង ក្មេងស្រីវ័យ ១៥ឆ្នាំម្នាក់ បានរៀបចំធ្វើ សកម្មភាពសម្លាប់ គ្រួសាររបស់នាង ទាំងអស់ ដើម្បីបានទៅ រួមរស់ជាមួយ គូសង្សារ របស់ខ្លួន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីដែល ជាជនដៃដល់ ម្នាក់នេះ មានឈ្មោះថា Roksana Sikorski បានត្រៀមធ្វើ សកម្មភាព តាមគម្រោង ដែលរៀបចំរួច ក្រោមការណែនាំ ពីមិត្តប្រុស របស់នាង ដែលមានឈ្មោះថា Rivera អាយុ២៣ឆ្នាំ ដោយនៅម៉ោង ២យប់ នាងឡើងទៅចាក់ បំពង់ក ប្អូនប្រុស របស់នាង នៅក្នុងបន្ទប់គេង ក្នុងបំណងធ្វើឃាត និងបន្តទៅ សម្លាប់ឪពុកម្តាយ របស់នាងបន្ថែមទៀត។

តែជាសំណាងល្អ ដោយសារតែ សម្រែករបស់ក្មេងប្រុស ជាជនរងគ្រោះ បានធ្វើឲ្យ ឪពុកម្តាយភ្ញាក់ និងបាន រត់ ទៅជួយទាន់ ពេលវេលា ទើបផែនការ ដ៏អាក្រក់នេះ បរាជ័យ។ ក្រោយមក នាងក៏បានរត់ គេចខ្លួនជាមួយ នឹងមិត្តប្រុស ដែលពេលនោះ រូបគេបានរង់ចាំ នៅខាងក្រៅផ្ទះ រួចជាស្រេច រីឯជន រងគ្រោះ ក៏ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយមក ពួកគេទាំង២នាក់ ក៏ត្រូវបានប៉ូលីស ចាប់ខ្លួនបាននៅឯ តំបន់មួយ ក្នុងទីក្រុង Detroit រួចក៏ត្រូវបាន បញ្ជូនមក កាន់តុលាការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។ ម្តាយរបស់ ក្មេងស្រី Roksana បាននិយាយថា “កូនស្រីរបស់ខ្ញុំ មិនដែលមាន ចិត្តឃោរឃៅ បែបនេះឡើយ ហើយ ខ្ញុំជឿថា អ្វីដែលធ្វើឲ្យ គេហ៊ានធ្វើបែបនេះ ក៏បណ្តាលមកពី ការញុះញង់ពី សំណាក់ បុរស ជាសង្សារនោះ តែម្តង”។ គាត់បានបន្ថែមទៀតថា “ពួកគេធ្លាប់ រត់ចេញពីផ្ទះ ទៅរស់នៅ ជាមួយគ្នា ម្តងហើយ តែពួកយើង រកឃើញ និង នាំខ្លួនមកវិញ ដែលនេះអាច ជាមូលហេតុធ្វើ ឲ្យពួក គេស្អប់យើង ហើយក៏រៀបចំ ផែនការ អាក្រក់បែបនេះ តែម្តងទៅ”។

ទោះយ៉ាងណាក៏ដោយ ពេលនេះតុលាការ បានធ្វើការ ចោទប្រកាន់ ទៅលើពួកគេ ទាំង២នាក់ ចំនួន ៤ករណី ក្នុងនោះមាន ដូចជា ការប្រព្រឹត្ត បទឧក្រិដ្ឋ ប៉ុនប៉ងមនុស្សឃាត គិតទុកជាមុន។ ហើយចំពោះការ សម្រេចទោស យ៉ាងណានោះ តុលាការនឹង កាត់ក្តីម្តងទៀត នៅថ្ងៃទី ៣១ ខែតុលា ខាងមុខនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ឪពុកម្តាយរបស់នាង Roksana

នាង Roksana និងមិត្តប្រុស



ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]