សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សហព័ន្ធចៅក្រម នៃទីក្រុង Florence រដ្ឋ Alabama សហរដ្ឋអាមេរិក បានកាត់ទោស ទៅលើប្តីប្រពន្ធមួយគូ ឲ្យជាប់គុករយៈពេលរាប់រយឆ្នាំ បន្ទាប់ពីពួកគេ បានរំលោភបំពានផ្លូវភេទ លើកុមារជាអនីតិជន ដែលស្ថិតនៅក្រោយ ការឃុំឃាំងរបស់ពួកគេ និងបានផលិតជា រូបភាពអាសអាភាសកុមារ ទៀតផង។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកស្រី Patricia Ayers ដែលជាប្រពន្ធ ត្រូវបានកាត់ទោស ឲ្យជាប់គុករយៈពេល ១,៥៩០ឆ្នាំ។ រីឯប្តីអ្នកស្រី ឈ្មោះ Matthew Ayers ត្រូវបានកាត់ទោស ឲ្យជាប់គុករយៈពេល ៧៥០ឆ្នាំ។ ទោសរបស់ពួកគេទាំង២នាក់ គឺជាទោសអតិបរមា ក្នុងមួយករណីៗ។ អ្នកស្រី Patricia Ayers បានជាប់ទោសចំនួន ៥៣ករណី ក្នុងការផលិត រូបភាពអាសអាភាសកុមារ ខណៈលោក Matthew Ayers ជាប់ទោសចំនួន ២៥ករណី។

លោកចៅក្រម L. Scott Coogler នៃតុលាការ U.S. District Judge នៃសហរដ្ឋអាមេរិក បានប្រាប់ចុងចោទថា «ខ្ញុំបានធ្វើជាចៅក្រម តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយនេះគឺជាករណី ដ៏អាក្រក់បំផុត ដែលខ្ញុំជួបប្រទះ។»

គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ បានទទួលស្គាល់ថា ពួកគេបានថតរូបកុមារ ក្នុងលក្ខណៈអាសគ្រាម និងស្រើបស្រាល ហើយពួកគេថែមទាំង ជាប់ពាក់ព័ន្ធ នៅក្នុងសកម្មភាព បៀតបៀនកេរ្តិ៍ខ្មាស់កុមារ ទៀតផង។ ជាមួយគ្នានេះដែរ អ្នកស្រី Patricia Ayers ក៏បានទទួលស្គាល់ទៀតថា នាងបានផ្ញើររូបភាព អាសអាភាសកុមារ តាមរយៈអ៊ីម៉ែល ទៅកាន់បុរសម្នាក់ នៅក្នុងរដ្ឋ Texas និងបានប្រាប់បុរសនោះថា នាងនឹងបញ្ជូនកុមារនោះ ទៅកាន់រដ្ឋ Texas ធ្វើដូច្នេះ បុរសនោះអាចមាន ទំនាក់ទំនងផ្លូវភេទ ជាមួយកុមារនោះបាន៕

អ្នកស្រី Patricia Ayers និងលោក Matthew Ayers

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]