កម្ពុជា៖ Dailymail ដែលជាគេហទំព័រ ព័ត៌មាន ដ៏ធំមួយ របស់ប្រទេសអង់គ្លេស បានចុះ ផ្សាយពីការច្នៃ ប្រឌិត របស់ប្រជាជនខ្មែរដែលមាន ទីលំនៅ តាមបណ្តោយដងផ្លូវ រថភ្លើង បានបង្កើត នូវមធ្យបាយដឹក ជញ្ជូនដ៏ប្លែកមួយ ដែលគេហៅថា ណូរី ឬ ជនបរទេសឲ្យឈ្មោះថា Bamboo Train (រថភ្លើងឬស្សី)។  

ណូរី ត្រូវបានបង្កើតឡើង សំរាប់ សំរួលដល់ការ ដឹកជញ្ជូននានា របស់ប្រជាជន តាមភូមិស្រុក ពីភូមិមួយទៅ ភូមិមួយ ឬក៏ពីឃុំមួយ ទៅ ឃុំមួយ ក៏មាន ដែលទាំងនេះបាន ធ្វើឲ្យផ្លូវដែករបស់ កម្ពុជា នៅតាមខេត្ត មួយចំនួន ពិសេស គឺខេត្តបាត់ដំបង មានសកម្មភាព ដឹកជញ្ជូនយ៉ាងមមាញឹក បើទោះការ ដឹកជញ្ជូន របស់ រថភ្លើងសព្វថ្ងៃនេះ កំពុងមានភាព អវិជ្ជមានក៏ដោយ។

សហគមន៍ ប្រជាជន ដែលរស់នៅតាម ផ្លូវរថភ្លើង បាននិយាយថា បើចង់ជិះ ណូរី គឺមិនចាំបាច់ ទៅរកស្ថានីយ៍ ឬ ចំណតណានោះទេ មានណូរី ជាច្រើនទំនេរ និង បំរើដល់ការដឹកជញ្ជូន ដែលពួកគាត់ មិនចំណាយ ពេលរង់ចាំយូរ។ ក្រៅពីធ្វើដំណើរធម្មតា អ្នកស្រុកនៅទីនោះ ប្រើប្រាស់ ណូរី ដើម្បី ដឹកជញ្ជូន ស្រូវ, ទំនិញទៅលក់នៅផ្សារ សត្វចិញ្ចឹម ជាដើម ហើយផ្សេងពីនេះទៀត ណូរី ក៏បានរួមចំណែក មួយផ្នែកធំដល់វិស័យ ទេសចរណ៍ ក្នុងសហគមន៍ ព្រោះតែ ភ្ញៀវទេសចរ បរទេស តែងតែចង់ជិះ ណូរី ដើម្បី មើលទេសភាព តាមទីជនបទ និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ជាដើម។

គូសបញ្ជាក់ផងដែរថា ណូរី គឺធ្វើឡើងពី ឬស្សីជាច្រើន យកមកដំចូលគ្នា ដែលមានរូបរាងស្រដៀង ទៅនឹងគ្រែ ហើយកង់របស់វា គឺជាដុំកង់ រថក្រោះ ដែលសល់ ពីសម័យសង្គ្រាម។ ណូរី ដើរដោយម៉ាស៊ីនភ្លើង ចាក់ប្រេងសាំង មួយ ដែលគេដាក់នៅខាងក្រោយ ហើយពេលដែល ជួបប្រទះរថភ្លើង អ្នកដំណើរ ក៏ដូចជាអ្នកបើក ត្រូវចុះ រួចលើកវា ចេញពីផ្លូវដែក ហើយពេលខ្លះទៀត អ្នកបើកណូរី ក៏ត្រូវ ជួបណូរី ដទៃ ដែលជិះ បញ្ច្រាសទិសគ្នា ផងដែរ ពេលដែលជួប ស្ថានភាពបែបនោះ ត្រូវមាន ណូរីមួយលើក ចេញពី ផ្លូវដែក ដើម្បីឲ្យណូរីមួយទៀត អាចបន្តដំណើរ ទៅមុខបាន៕






ខាងក្រោមជាវីដេអូខ្លះៗ ពីយូធូប៖

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]