ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាន បុរសជនជាតិខ្មែរ ចោទប្រកាន់ពីបទបង្ក គ្រោះថ្នាក់ចរាចរ និងប្រើអំពើ ហិង្សា មកលើ ខ្លួន ហើយដាក់ពាក្យ បណ្ដឹងទៅនគរបាល មូលដ្ឋានប៉ុស្ដិ៍ ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលា ម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

មូលហេតុ ដែលនាំឲ្យបុរស ជនជាតិខ្មែររូប នេះចោទប្រកាន់ទៅ លើបុរសជនជាតិចិន ព្រោះតែរូបគេ មិនត្រឹមតែបើក រថយន្ដមក បុកម៉ូតូពីក្រោយ នោះឡើយ ថែមទាំងចុះ ពីលើរថយន្ដ មកទះកំផ្លៀងពីរ ដៃទៀតផង ។

យោងតាមសេចក្ដី រាយការណ៍ពីមន្ដ្រី នគរបាលចរាចរ បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ មានគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង ដោយសារមានរថយន្ដ ម៉ាកមីស៊ុយប៊ីស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2F-3938 បានធ្វើដំណើរតាម បណ្ដោយផ្លូវម៉ៅសេទុង លុះពេលមកដល់ ចំណុចភ្លើងស្ដុប កែងផ្លូវ លេខ១ ៦៣ រថយន្ដបង្កបានទៅ បុកម៉ូតូម៉ាកគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CB-6368 ដែល កំពុងឈប់ភ្លើងស្ដុប ។

សេចក្ដីរាយការណ៍ បានបន្ដទៀតថា ក្រោយពីបង្ក គ្រោះថ្នាក់ចរាចរ បុកម៉ូតូពីក្រោយរួច មកអ្នកបើក រថយន្ដជា ជនជាតិចិន មិនត្រឹម តែសុំទោស និងផ្ដល់សំណង ទៅជនរងគ្រោះ នោះទេផ្ទុយទៅវិញ ស្រាប់តែចុះ ពីលើរថយន្ដ ហើយ ទៅទះកំផ្លៀង ជនរងគ្រោះជាម្ចាស់ ម៉ូតូចំនួនពីរដៃ ធ្វើឱ្យជនរងគ្រោះ មិនសុខចិត្ដ ហើយបង្កការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុនិង សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងនគរបាល ចរាចរណ៍ចុះមក ជួយអន្ដរាគមន៍ ។

សេចក្ដីរាយការណ៍ បានបន្ដថា ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយ រកខុសត្រូវ ដោយចោទប្រកាន់ ជនជាតិចិន រូបនោះពីរករណី គឺបង្កគ្រោះថ្នាក់ ចរាចរនិងប្រើអំពើ ហិង្សាមកលើខ្លួន។

យ៉ាងណាក៏ដោយ មិនទាន់ស្គាល់អត្ដ សញ្ញាណទាំង បុរសជនជាតិចិន និងជនរងគ្រោះ ជាជនជាតិខ្មែរ នោះឡើយ ដោយបច្ចុប្បន្នស្ថិត ក្រាមការសម្របសម្រួល របស់សមត្ថកិច្ច ប៉ុស្ដិ៍ទួលទំពូងទី២ ៕

លើកទូរស័ព្ទ ជាជនជាតិចិន ដែលបង្កហិង្សា លើអ្នកបើកបរម៉ូតូ




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]