ភ្នំពេញៈ អស់រយៈពេលជាង ៥ឆ្នាំហើយ ដែលតារាសម្តែង រូបស្រស់ផូរផង់ អ្នកនាង ខៀវ សុខារ៉ាវី បានបញ្ឈប់ការងារ សិល្បៈ ចោលទាំងស្រុង ដោយនាងបានទៅរួម រស់នៅជាមួយ បុរសសម្បូរ ទ្រព្យផ្កាយ២ ជាគូស្នេហ៍ និងមានកូន១ យ៉ាងមានក្តីសុខ ។ ប៉ុន្តែអ្វីដែលធ្វើ ឲ្យទស្សនិកជន និងអ្នកគាំទ្រ នាងមានការ ចាប់អារម្មណ៍នោះ គឺថ្មីៗនេះ សុខារ៉ាវី បានចេញមុខ ប្រកាសក្តែងៗថា នាងនឹងដាក់ចិត្ត ដាក់កាយ វិលរកឆ្នាំងចាស់ ដូចដើមវិញ ដោយនាងរំពឹងថា ការវិលមកលើកនេះ នាងអាចស្រវ៉ា បានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ មិនចាញ់មុនឡើយ ។

ក្រោយពីអតីត តារាសម្តែង ដែលធ្លាប់មានឈ្មោះ បោះសំលេងលោតខ្លាំង ក្នុងអំឡុងឆ្នាំ ២០០៧-២០០៨ អ្នកនាង ខៀវ សុខារ៉ាវី បង្ហាញវត្តមាន នៅលើវិថីសិល្បៈ សារជាថ្មីម្តង ទៀតនោះ គេសង្កេតឃើញថា តារារូបនេះ ហាក់មាន ការខំប្រឹងប្រែងខ្លាំង មែនទែន ដោយនាងបាន បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ស្ទើរតែគ្រប់ប៉ុស្តិ៍ ហើយនាងសម្រុក ការងារច្រើន ស្ទើរតែរកពេល សម្រាកគ្មាន។

បើតាមប្រភពពីអ្នក នៅជិតដិត និងអ្នកដឹកនាំតាមកញ្ចក់ ទូរទស្សន៍មួយចំនួន បានលួចបង្ហើប ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ចាប់តាំងពីរ ខៀវ សុខារ៉ាវី វិលចូលសិល្បៈវិញ មួយរយៈចុងក្រោយនេះ គឺមានខាងស្ថានីយ ទូរទស្សន៍ជាច្រើន បានផ្តល់ឱកាសឲ្យ នាងបង្ហាញវត្តមាន លើកញ្ចក់ ទូរទស្សន៍ជារឿយៗ មិនដាច់ទេ ។ ខៀវ សុខារ៉ាវី ក៏ខំប្រឹងមិនអន់ដែរ ព្រោះថា ឲ្យតែមានអ្នកទាក់ទង ហៅថត និងចូលកម្មវិធី សម្ភាសន៍ តាមទូរទស្សន៍ម្តងៗ គឺនាងមិនដែល បដិសេធន៍ទេ ពោលគឺឲ្យតែហៅ គឺនាងចូលរួមជានិច្ច ។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា តាមការតាំងចិត្ត របស់អតីតតារា សម្តែងរូបនេះ គឺនាងចង់ច្បាម យកប្រជាប្រិយភាព ឡើងវិញ ទន្ទឹមនឹងវិស័យសិល្បៈ នាពេលបច្ចុប្បន្ន កំពុងតែមានភាព រីកចម្រើន ដូចផ្សិតផងនោះ ។ បើទោះជា រ៉ាវី បានផ្តាច់ខ្លួនចេញពី សិល្បៈច្រើនឆ្នាំ ក៏ពិតមែនតែសម្រាប់ ប្រជាប្រិយភាព របស់នាង មិនធ្លាក់ចុះ ទាំងស្រុងឡើយ ទាំងទស្សនិកជន និងអ្នកដឹកនាំរឿង ក៏ដូចជាខាង ទូរទស្សន៍ នៅតែទទួលស្គាល់ ពីសមត្ថភាព និងផ្តល់ឱកាសឲ្យនាង ជាហូរហែ ។

ជាក់ស្តែង នាងប្រកាសវិល មកជាន់ទឹកដីសិល្បៈ មិនទាន់បាន២ខែ ស្រួលបួលផង ការងារឡើងប៉ុស្តិ៍ សម្ភាសន៍ ច្រៀង ទាំងថតទុក និងផ្សាយផ្ទាល់ គឺ នាងមានជាប់រហូត ហើយខាងផលិតកម្ម ក៏ទាក់ទង ឲ្យនាងថតកាយ វិការខារ៉ាអូខេ ផងដែរ ។

ទោះជាមាន ការលើកឡើង យ៉ាងនេះក្តី គេហទំព័រ LookingTODAY ក៏បានព្យាយាមទាក់ទង ទៅនាងដើម្បីសាកសួរ ព័ត៌មានបន្ថែមដែរ ប៉ុន្តែមិនអាច ទាក់ទងបានទេ កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ នេះ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]