សឹង្ហបុរី៖ នៅសល់តែ មួយអាទិត្យទៀត តែប៉ុណ្ណោះ ដែលត្រូវនឹង ថ្ងៃទី៣១ ខែតុលា នឹងដល់បុណ្យ ខ្មោច Halloween ដែលមនុស្ស ភាគច្រើន និយមរៀបចំខ្លួន តុបតែងមុខមាត់ បែបគួរឲ្យខ្លាច។ តួយ៉ាង កាលពីថ្មីៗនេះដែរ ក៏មាននារីម្នាក់ បានធ្វើខ្លួនជាខ្មោច តាមបន្លាច អ្នកដំណើរតាមផ្លូវ ធ្វើឲ្យពួកគេ ភ័យស្លន់ស្លោរផងដែរ។

ចំពោះនារីវ័យក្មេងម្នាក់នោះ បានស្លៀកពាក់ ជាឈុតខ្មៅ ជាមួយនឹងការផាត់មុខ បែបគួរឲ្យខ្លាច ដែលដូចនឹង ខ្មោចពិតៗ តែម្តង ហើយនាង បានបំភ័យ មនុស្សរាល់គ្នា នៅកន្លែងស្ងាត់ រឺក៏តាមផ្លូវជាដើម។ បន្ថែមពីនេះទៅទៀត មនុស្សមួយចំនួន បាននាំគ្នារត់បះ ដៃបះជើង និងស្រែក យ៉ាងខ្លាំង នៅពេលឃើញ ទិដ្ឋភាពបែបនោះ។

ចង់ដឹងថា មានភាពរន្ធត់យ៉ាងណា ពេលអ្នកដំនើរ បានប្រទះឃើញ ខ្មោចបែបនេះ ទស្សនាវីដេអូ ខាងក្រោមទាំង អស់គ្នា ហើយប្រិយមិត្ត អាចសាកស្រមៃ ដោយខ្លួនឯងថា បើអ្នក បានជួបហេតុការណ៍ ដូច្នោះដែរ តើអ្នកនឹងធ្វើដូចម្តេច?

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]