រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ស្រវឹងស្រាសន្លប់ស្តូកស្តឹងទាល់តែមិត្តប្រុសចាប់ឱបថើបទើបដឹង ខ្លួន ទាំងរវើ រវាយ បន្ទាប់ពីជិះម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតនៅចំណុចផ្លូវលេខ ២២៣ កែង២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីវេលា ម៉ោង ១១និង២០ នាទីយប់ថ្ងៃទី២៣ តុលា ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-5356 បើកបរ ដោយ នារីវ័យ ក្មេងម្នាក់ស្លៀកខោខូវប៊យ ត្រឹមគល់ភ្លៅនិងពាក់អាវយឺតពណ៌ ខ្មៅខ្លី តាមផ្លូវលេខ ២៣០ ពីលិចទៅកើត ចំណែកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះតាមផ្លូវលេខ ២២៣ ពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវកែងម៉ូតូស្គូពីបើកបរ ដោយនារីម្នាក់ ក្នុងស្ថានភាពស្រវឹង បានបត់ស្តាំទៅបុក ម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួល សន្លប់ស្តូកស្តឹង ខ្លួនឯង ចំណែកម៉ូតូរងគ្រោះរលាត់ដៃជើងតិចតួច បានលើកម៉ូតូជិះចេញ ទៅបាត់។

ក្រោយពេលកើតហេតុនារីដែលសន្លប់មានធុំក្លិនស្រានោះមិនចាំបាច់ត្រូវការពេទ្យទេ គ្រាន់តែមិត្ត ប្រុសម្នាក់ ដែលជិះម៉ូតូមក តាមក្រោយចុះទៅចាប់ឱបថើបបានបន្តិចក៏ដឹងខ្លួនឡើងវិញ តែក្នុងស្ថានភាព រវើរវាយនៅឡើយទេ ក៏ត្រូវមិត្តប្រុសបានទូរស័ព្ទ ហៅមិត្តភក្កិមកដឹកយកទៅ ព្យាបាលនៅ មន្ទីរពេទ្យដោយខ្លួនឯង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]