ចិន៖ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ គូស្នេហ៍មួយគូ ដែលជិតរៀបការ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេបាន នាំគ្នា ទៅថតរូប រៀបការ នៅក្បែរតំបន់ Dongmen តាមផ្លូវ Shenzhen តែបែរជា កូនកំលោះ ទុកកូនក្រមុំចោល ឲ្យយំ នៅតាមផ្លូវ ម្នាក់ឯងទៅវិញ ព្រោះតែ ខឹងនាង តុបតែងមុខ ជាស្ត្រីវ័យចំណាស់។

តាមប្រភព ពីសារព័ត៌មាន NetEase បានឲ្យដឹងថា គូស្នេហ៍មួយគួ កំពុងតែរៀបចំ ថតរូបរៀបការ បានឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់ពីកូនក្រមុំ បានតុបតែងមុខ ជាស្ត្រីវ័យចំណាស់ ដើម្បីសាកចិត្ត កូនកំលោះ ថានៅពេល ដែលនាងចាស់ គេនៅតែ ស្រលាញ់នាង ដដែលឬយ៉ាងណា។ ប៉ុន្តែត្រូវបាន កូនកំលោះខឹង ហើយប្រាប់ឲ្យនាង ទៅតុបតែងមុខម្តងទៀត តែនាងបានបដិសេធ ទើបកូនកំលោះ ទុកនាងចោល ឲ្យយំនៅតាមផ្លូវ តែម្នាក់ឯង ត្រូវមនុស្សជាច្រើន ចោមរោមមើល។

ជាមួយគ្នានេះដែរ នារីជាកូនក្រមុំ បានប្រាប់ អ្នកយកព័ត៌មានថា នាងតុបតែងមុខ បែបនេះ គឺដើម្បីសាកចិត្ត មិត្តប្រុសរបស់នាង ថាតើគេ ស្រលាញ់ នាងស្មោះឬទេ នៅពេលដែលនាង ចាស់ទៅ។ នាងក៏បាន បន្តទៀតថា នាងធ្វើបែបនេះ គឺព្រោះតែមិត្តប្រុសរបស់នាង ជាមនុស្ស ដែលធ្លាប់មាន សង្សារច្រើន រាប់មិនអស់។ នៅពេលដែល អ្នកយកព័ត៌មាន បានសួរថា បើមិត្តប្រុសរបស់នាង ជាមនុស្សបែបនេះ ហេតុអ្វី ក៏នាងនៅតែ ចង់រៀបការ ជាមួយគេទៀត នាងក៏បាននិយាយថា ព្រោះតែមិត្តប្រុសរបស់នាង ស្រលាញ់នាងខ្លាំង និង ធ្វើឲ្យពេញចិត្តគ្រប់យ៉ាង។

យ៉ាងណាមិញ អ្នកដែលបានឃើញ ហេតុការណ៍នេះ ក៏បាននិយាយដែរថា ប្រសិនបើគាត់ជា កូនកំលោះនោះវិញ គាត់នឹងពន្យល់ប្រាប់នាងថា គាត់នឹងមើល ថែនាងឲ្យបានល្អ និងឲ្យនៅតែ ស្រស់ស្អាត បែបនេះ ព្រោះគ្មាននរណាម្នាក់ ចង់រៀបការជាមួយ នារីដែលនារីមុខអាក្រក់ និង ចាស់បែបនេះទេ៕





ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]