ចិន៖ តើមានសេដ្ឋី ប៉ុន្មាននាក់ ដែលមាន ទ្រព្យសម្បត្តិច្រើន គួរសមហើយ បែរជាដាក់ខ្លួន មកធ្វើជា បុគ្គលិកអនាម័យ ដែលមានប្រាក់ខែតែ ៣៩២ ដុល្លារក្នុងមួយខែនោះ?

លោក Zhai Yongzhong អាយុ ៤៦ ឆ្នាំ ជាអ្នករស់នៅស្រុក Guizhou ខេត្ត Guiyang បានភ្ញាក់ម៉ោង ៦ និង ៣០ នាទី ព្រឹក ជារៀងរាល់ថ្ងៃ និង បើករថយន្ត BMW របស់គាត់ ទៅកាន់គំនរសម្រាម ដើម្បីប្រមូល សម្រាម ចេញពីរថយន្ត ដឹកសម្រាម។

បើទោះជា ប្រាក់ខែរបស់គាត់ មិនគ្រប់ឲ្យគាត់ រ៉ាប់រងថ្លៃធ្វើដំណើរ តាមរថយន្ត យ៉ាងណាក៏ដោយ ក៏គាត់នៅតែជម្នះ មិនចង់សោយសុខ នឹងទ្រព្យសម្បត្តិនោះទេ ប៉ុន្តែបែរជា ចង់បានភាពសកម្ម និង ឩស្សាហ៍ព្យាយាម ក្នុងឆាកជីវិត។

ប្រភពព័ត៌មានដដែល ក៏បានឲ្យដឹងទៀតថា កាលដើមឡើយ គាត់គឺជាកសិករម្នាក់ តែប៉ុណ្ណោះ ចំណែកឯ ទ្រព្យសម្បត្តិរបស់គាត់ ដែលមាន ប្រមាណជា ៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក គឺបានមកពីប្រាក់សំណង របស់រដ្ឋាភិបាល ដែលបានរឹបអូសដី ជាពិសេសនៅតំបន់ជនបទ មកធ្វើជា កម្មសិទ្ធិស្របច្បាប់ ក្នុងគោលបំណង ដើម្បីពង្រីកតំបន់ទីក្រុង កាលពីឆ្នាំ ២០១២ កន្លងទៅ។

បម្រើការ ជាបុគ្គលិក អនាម័យ អស់រយៈពេល ៣ ឆ្នាំមកហើយនោះ លោក Zhai ពិតជាចូលចិត្ត ការងារនេះជាខ្លាំង ហើយក៏បានបន្ថែម ជាចុងក្រោយដែរថា៖ «ខ្ញុំមិនអាចនៅតែផ្ទះ ហើយចាយទ្រព្យសម្បត្តិរបស់ខ្ញុំ ឲ្យអស់នោះទេ។ ខ្ញុំរស់នៅដើម្បីធ្វើការ។ ដោយសារតែ ខ្ញុំរៀនសូត្រមិនបានច្រើន ដូចនេះមិនងាយស្រួលសម្រាប់ខ្ញុំ ក្នុងការរកការងារធ្វើនោះដែរ។»



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]